បុរសជនជាតិចិនម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចខ្លួនសង្ស័យត្រូវគេវាយប្លន់យកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវគេវាយបណ្តាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន សង្ស័យជាករណីប្លន់យកទ្រព្យសម្បត្តិ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង ៣ និង ២០ នាទីទៀបភ្លឺថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងមុខក្រុមហ៊ុនលក់រថយន្តតូយ៉ូតា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ជាសន្តិសុខដែលយាមនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានឃើញបុរស២នាក់ជិះម៉ូតូ២គ្រឿងមកឈប់នៅក្បែរនោះហើយនាំគ្នាលើកជនរងគ្រោះដែលដេកសន្លប់ស្តូកស្តឹងនិងមានឈាមប្រឡាក់ខ្លួននៅចំណុចកណ្ដាលផ្លូវរួចយកមកដាក់អែបចិញ្ចើមផ្លូវនៅចំណុចកើតហេតុដោយរូបគាត់មិនដឹងថាជាករណីអ្វីនោះទេ។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវឈប់មើលនិងបានសួរនាំផងដែរ។ បើតាមប្រភពពីនារីម្នាក់ដែលបានឈប់មើលជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ក៏បានធ្វើដំណើរតាមដងផ្លូវឃើញជនរងគ្រោះរួចក៏បានឈប់សួរនាំជាភាសាចិនទៅលើជនរងគ្រោះដោយជនជនរងគ្រោះជាជនជាតិចិនបានប្រាប់ថាមុនកើតហេតុរូបគេបានស៊ីផឹកជាមួយជនជាតិចិននិងជនជាតិខ្មែរដោយមិនបញ្ជាក់ថាផឹកនៅទីណានោះទេ ហើយ ជនរងគ្រោះបានប្រាប់ទៀតថាក្រោយពីផឹកស៊ីរួចក៏បានបែកគ្នានិងត្រឡប់ទៅកន្លែងរៀងខ្លួន។ប្រភពដបន្តទៀតថាជនរងគ្រោះឆ្លើយថាមិនដឹងថាជិះអ្វីមកនោះទេដោយរូបគាត់ប្រាប់ថាវង្វេងអស់ហើយមិនចាំទេ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានគេវាយនិងយកកាំបិតភ្ជង់កគាត់ហើយយកលុយគាត់ចំនួន២ពាន់ដុល្លារ និងទូរស័ព្ទដៃមួយគ្រឿងគេចខ្លួនបាត់ទៅ។

បន្ទាប់ពីកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ បានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យភ្លាមៗ។សមត្ថកិច្ចបានឲ្យដឹងថា ចំពោះករណីនេះមិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនោះទេ ព្រោះជនរងគ្រោះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិនទាន់ធ្វើការសួរនាំបាននៅឡើយទេ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print