ប្ដីប្រពន្ធ២គូរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្ដីប្រពន្ធ២គូបានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេលជិះបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវភ្លឺប្រឡាយមេកីចកនៅក្នុងភូមិហែកសំណាញ់ ឃុំម៉ឺនជ័យ ស្រុករំដួលខេត្តស្វាយរៀង។

បើតាមនគរបាលស្រុករំដួលបានឱ្យដឹងថាម៉ូតូបង្កហេតុបើកបរដោយឈ្មោះ
ខៀវ សារិន  អាយុ៤៥ឆ្នាំ ដឹកប្រពន្ធឈ្មោះ សាំ  ពុំ អាយុ៣៣ឆ្នាំ  មុខរបរ កសិករ រស់នៅភូមិព្រៃពោធិ៍ ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា​ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GL-០០០៤។
ចំណែកភាគីរងគ្រោះមានឈ្មោះធូ មៃ  អាយុ៣៨ឆ្នាំ បើកម៉ូតូដឹកប្រពន្ធឈ្មោះ ប៉ែន នី អាយុ ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិម្រាម ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាវ៉េវ គ្មានស្លាកលេខ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានប្ដីប្រពន្ធ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GL -០០០៤ក្នុងទិសដៅពីទិសខាងកើតទៅលិច មិនប្រុងប្រយ័ត្នក៏បុកជាមួយម៉ូតូម៉ាកហុងដាវ៉េវ គ្មានស្លាកលេខជិះគ្នា២នាក់ក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នភាគីទាំង៤នាក់ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រមទាំងវាស់វែងនិងអូសយកម៉ូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមុឺនជ័យដើម្បីដោះស្រាយពេលក្រោយ៕

ដោយ៖ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print