ច្បាស់ការណ៍ហើយ ព្រាប សុវត្ថិ ពិតជាចាកចេញពីផលិតកម្មហង្សមាសទៅGalaxy Navatra

ចែករំលែក៖

ភ្នំពេញ៖ ពិតដូចការភ្ញាក់ផ្អើលដូចដំណឹងដ៏រសើបមែនអំពី តារាចម្រៀងដុះស្នឹមរបស់ផលិតកម្មហង្សមាស លោកព្រាប សុវត្ថិ នឹងស្ពាយបង្វិចចាកចេញពីផលិតកម្មនេះទៅកាន់ផលិតកម្មGalaxy Navatra ក្នុងតម្លៃខ្លួនកិច្ចសន្យារាប់សិបម៉ឺនដុល្លារអាមេរិក។ ការប្រកាសចូលច្រៀងជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែសីហានេះបន្ទាប់ពីការចចារត្រូវបានបញ្ចប់រួចរាល់។

ជាការភ្ញាក់ផ្អើល និងជារបត់ថ្មីមួយសម្រាប់តារាចម្រៀងលំដាប់កំពូលនៅកម្ពុជាលោកព្រាប សុវត្ថិ ដែលសម្រេចចិត្តចាកចេញពីផលិតកម្មនាំមុខនៅកម្ពុជា ដើម្បីជ្រកក្រោមដំបូលផលិតកម្មថ្មីរបស់លោកឧកញ៉ា វ័យក្មេង។ ការចាកចេញនេះបានធ្វើឡើងក្រោយពីលោកបានច្រៀងឲ្យផលិតក​ម្មហង្សមាសដោយឥតកិច្ចសន្យាអស់ជាង២០ឆ្នាំមកហើយ។ មិនទាន់មានការបញ្ជាក់លម្អិតអំពីការចាកចេញនេះប៉ុន្តែលិខិតអញ្ជើញផ្លូវការត្រូវបានដល់ដៃភ្ញៀវកិត្តិយសជាច្រើនដើម្បីចូលរួមធ្វើសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែ សីហានេះ នៅសណ្ឋាគារGarden City ជិតវិមានឈ្នះ=ឈ្នះ។
គេនៅមិនទាន់ដឹងនៅឡើយដែរថាកូនប្រុសទាំង៣នាក់របស់តារាចម្រៀងរូបនេះនឹងចាកចេញបន្តនៅពេលណា ខណៈដែលពួកគេនៅមិនទាន់ចប់កិច្ចសន្យានៅឡើយ។ តាមប្រភពក្រៅផ្លូវការលើកឡើងថាតារាចម្រៀងរូបនេះចាកចេញពីផលិតកម្មហង្សមាស ចូលច្រៀងក្នុងផលិតកម្មGalaxy Navatra ក្នុងតម្លៃខ្លួន៣០ម៉ឺនដុល្លារអាមេរិក និងផលលាភបានពីការងារមួយចំនួនបន្ថែមទៀត។ ការចូលច្រៀងក្នុងផលិតកម្មនេះក្រោយពីតារាចម្រៀងរូបនេះបានបង្ហាញមុខក្នុងការផ្សព្វផ្សាយ និងជាភាគហ៊ុនក្នុងការលក់អចលនទ្រព្យមួយចំនួននៅជាយក្រុងជាមួយថៅកែផលិតកម្មដែលគេស្គាល់ថាជាលោកឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្រភពបន្តថាដំណឹងនេះក៏លេចឡើងក្រោយពីការបង្ហាញភាពជិតដិតរបស់លោកព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេងរូបនេះដែលធ្លាប់បានធ្វើការសម្របសម្រួលនិងនាំលោកព្រាប សុវត្ថិ និងកូនៗចេញទៅច្រៀងនៅប្រទេសកូរ៉េ។ ប្រភពបន្តដែរថា សូម្បីតារាចម្រៀងមាស សុខសោភា ក៏ស្ថិតក្នុងជម្រើសឲ្យចូលច្រៀងក្នុងផលិតកម្មលោកឧកញ៉ាផងដែរ បន្ទាប់ពីផលិតកម្មនេះចាប់ផ្តើមបំបុកទីផ្សារសម្រាប់តារាចម្រៀងមានស្រាប់ និងក្រោយពីតារាចម្រៀងលំដាប់ជួរមុខ ខេម លេចមុខក្នុងផលិតកម្មនេះ៕ ដោយ៖វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print