អ៊ឺរ៉ុបមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅបេឡារ៉ូស​ ហើយប្រកាសដាក់ទណ្ឌកម្ម​ ទៀតផង

ចែករំលែក៖

សហគមន៍អឺរ៉ុប​បានចេញសេចក្តីប្រកាសរួម ថ្កោលទោសដល់ការបោះឆ្នោត ក្នុងប្រទេសបេឡារូស​ ថាជាការគេងបន្លំ មិនអាចទទួលយកបានឡើយ។ ប្រទេសជាសមាជិកអឺរ៉ុប​២៧ប្រទេស​ កាលពីថ្ងៃទី​១៩​ ខែសីហាបានច្រាលចោលលទ្ធផលបោះឆ្នោត​ប្រធានាធិបតី បេឡារ៉ូស ហើយព្រមានដាក់ទណ្ឌកម្មទៅលើប្រទេសនេះទៀតផង​។
ការសម្រេចរបស់សហគមន៍អឺរ៉ុប កើតឡើង ក្រោយពេលសមាជិកទាំង​២៧ប្រទេសបានជួបប្រជុំគ្នា អនឡាញ នៅរសៀលថ្ងៃទី​១៩ខែសីហា​ ដើម្បីពិភាក្សាស្តីពីភាពមិនប្រក្រតី​នៅក្នុងប្រទេសបេឡារ៉ូស​ បន្ទាប់ពីការបោះឆ្នោត​ប្រធានាធិបតី។
ប្រធានគណៈកម្មការអឺរ៉ុបលោក Charles Michel បានរៀបចំសន្និសីទកាសែត ហើយប្រកាសថា សហគមន៍អឺរ៉ុប​ថ្កោលទោសយ៉ាងខ្លាំង​ដល់សកម្មភាពគេងបន្លំ​ក្នុងការបោះឆ្នោតប្រធានាធិបតី និងអំពើហិង្សា​ទៅលើក្រុមបាតុកម្ម​ ។
ជាមួយគ្នានេះ​អឺរ៉ុប​បានសម្រេច​ផ្តល់ជំនួយជាទឹកប្រាក់រហូតដល់ទៅ​៥៣លានអឺរ៉ូ​ដល់ពលរដ្ឋ បេឡារ៉ូស​។ ប្រាក់ទាំងនោះនឹងបញ្ជូនដល់អង្គការសង្គមកិច្ច​ ស៊ីវិល និងពលរដ្ឋក្រីក្រនៅបេឡារ៉ូស​។ សកម្មភាពខាងលើរបស់អឺរ៉ុប ត្រូវបាន​រុស្ស៊ីចាត់ទុកថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសបេឡារ៉ូស តាមរយៈជំនួយដល់ក្រុមប្រឆាំង ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី​ បារាំង​ អាល្លឺម៉ង និងប្រធានសហគមន៍អឺរ៉ុប​ ដោយរុស្ស៊ីបានព្រមាន មិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសបេលារ៉ុសនោះឡើយ ។ ប៉េឡារូសជាសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតរបស់រុស្ស៊ី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print