ខេត្តបៃ៉ លិន ៖ រថយន្តសណ្តោង
រ៉ឺម៉កថៃមួយគ្រឿងបានបើកបរល្បឿនលឿននៅក្នុងក្រុងប៉ៃលិន រួចក៏បានកៀរម៉ូតូមួយគ្រឿង ខណៈជិះបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់-ស្រាល២នាក់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខអាហារដ្ឋានផ្ទះជុំគ្រួសារ ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើ ១- ឈ្មោះ ឡឹប ប្រុស ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ប៉ៃលិន ១B-៩០៧៩ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត (រងរបួសស្រាល)។ ២- ឈ្មោះ ដាំ រ៉ាវ៉ាឌី ភេទស្រី អាយុ១៨ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា (រងរបួសធ្ងន់)។ ៣- ឈ្មោះ ហៀក ម៉ាលីន ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (បាត់បង់ជីវិតនៅនឹងកន្លែង) ។
ប្រភពដដែលបន្តទៀតថា ភាគីរថយន្តថៃមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរទេ ព្រោះក្រោយពេលបង្កហេតុបានរត់គេចខ្លួនបាត់។រីឯរថយន្តបង្ក គឺជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កដឹកទំនិញ ពាក់ស្លាកលេខថៃ បើកបរក្នុងទិសដៅពីកើតមកលិច ចំពោះមូលហេតុ គឺដោយសារតែរថយន្តថៃបានបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ លុះជែងមិនផុត ក៏បណ្តាលឱ្យកន្ទុយរថយន្តបុកប៉ះដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឱ្យខ្ទាតចូលរថយន្តកិនជនរងគ្រោះម្នាក់បណ្តាលឱ្យបាត់បង់ជីវិតភ្លាមតែម្តង ។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានគេប្រគល់ជូនសាច់ញាតិយកទៅធ្វបុើណ្យតាមប្រពៃណីណែកអ្នករងរបួសធ្ងន់-ស្រាល ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ៕
ដោយ÷ប្រាថ្នា