រថយន្តដឹកទំនិញថៃបើកលឿនកៀរម៉ូតូដួលស្លាប់ម្នាក់របួស២នាក់

ចែករំលែក៖

ខេត្ត​បៃ៉ លិន ៖ រថយន្តសណ្តោង
រ៉ឺម៉កថៃមួយគ្រឿងបានបើកបរល្បឿនលឿននៅក្នុង​ក្រុងប៉ៃលិន រួចក៏បានកៀរម៉ូតូមួយគ្រឿង ខណៈ​ជិះ​បញ្ច្រាស់ទិស​គ្នា បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​-​ស្រាល​២​នាក់។
ហេតុការណ៍នេះបង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​អាហារ​ដ្ឋា​ន​ផ្ទះ​ជុំ​គ្រួសារ ស្ថិត​ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជន​រង​គ្រោះ​ខាងលើ ១- ឈ្មោះ ឡឹប ប្រុស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាកលេខ ប៉ៃលិន ១B-៩០៧៩ ធ្វើដំណើរក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​រង​របួសស្រាល​)​។ ២- ឈ្មោះ ដាំ រ៉ា​វ៉ា​ឌី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា (​រង​របួសធ្ងន់​)​។ ៣- ឈ្មោះ ហៀ​ក ម៉ា​លី​ន ភេទ​ស្រី អាយុ​១៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ព្រៃ​មង្គល សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​) ។

ប្រភពដដែលបន្តទៀតថា ភាគីរថយន្តថៃមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរទេ ព្រោះក្រោយពេលបង្កហេតុបានរត់គេចខ្លួនបាត់។រីឯរថយន្តបង្ក គឺជា​ប្រភេទ​រថយន្ត​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទំនិញ ពាក់​ស្លាកលេខថៃ បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​រថយន្ត​ថៃ​បាន​បើកបរ​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ លុះ​ជែង​មិន​ផុត ក៏​បណ្តាល​ឱ្យ​កន្ទុយ​រថយន្ត​បុក​ប៉ះ​ដៃចង្កូត​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ខ្ទាត​ចូល​រថយន្ត​កិន​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​តែម្តង ។
ក្រោយកើតហេតុសព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រគល់​ជូន​សាច់ញាតិ​យកទៅធ្វបុើណ្យតាមប្រពៃណីណែកអ្នករងរបួសធ្ងន់-ស្រាល ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print