នាវាដឹកទំនិញនិង នាវាដឹកប្រេងសាំងបុកគ្នានៅចិន បណ្ដាលឲ្យនាវឹក១៤នាក់បាត់ខ្លួន

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយចិន បានផ្សាយនៅថ្ងៃទី២០ខែសីហាថា នាវាដឹកប្រេងមួយគ្រឿងដែលមានប្រេងសាំងដល់ទៅ៣ពាន់តោន បានប៉ះជាមួយនាវាដឹកទំនិញ នៅតំបន់សមុទ្រ ទីក្រុងសៀងហៃ ប្រទេសចិន។
រូបភាពដែលបានផ្សាយលើបណ្តាញទូរទស្ស ន៍CCTV បានបង្ហាញឲ្យឃើញថា នាវាដឹកប្រេងសាំង បានឆាបឆេះយ៉ាងខ្លាំង នៅកណ្តាលសមុទ្រ ។ កម្លាំងការពារដែនសមុទ្របានខិតខំពន្លត់ភ្លើង ។ ចំណែកនាវាដឹកទំនិញក៏បានលិចផងដែរ ក្រោយបុកគ្នា។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់នោះមាននាវឹក៣នាក់ជួយសង្គ្រោះបានទាន់ពេលវេលា ចំណែកនាវឹក១៤នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយទេ។ សកម្មភាពជួយសង្គ្រោះ ស្វែងរកនាវឹកបាត់ខ្លួនកំពុងធ្វើឡើងយ៉ាងសកម្ម។
ក្រុមអ្នកជំនាញ កំពុងតែបើកការស្រាវជ្រាវ ពាក់ព័ន្ធ គ្រោះថ្នាក់ខាងលើ ដើម្បីបញ្ជាក់ការពិត ។ គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង ៣និង៣៩នាទីព្រឹក ថ្ងៃទី ២០ខែសីហា (ម៉ោងក្នុងតំបន់) ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print