ក្រុមហ៊ុនអាកាសចរណ៍បារាំងនៅថ្ងៃទី២០ខែសីហា បានប្រកាសថា នឹងតភ្ជាប់ជើងហោះហើទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនវិញហើយក្រោផ្អាកជាច្រើនខែកន្លងមក។
តាមសេចក្តីប្រកាស ជើងហោះហើរត្រង់ទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងប៉ារីសប្រទេសបារាំងបានចាប់ផ្តើមឡើងនៅថ្ងៃទី២០ខែសីហានេះ។ នេះជាជើងហោះហើរទីពីរហើយតភ្ជាប់ទៅកាន់ប្រទេសចិន ក្រោយកូវីដ១៩ បានថយចុះយ៉ាងខ្លាំងនៅក្នុងប្រទេសទាំងពីរ។
កន្លងមក ជើងហោះហើរពីទីក្រុងប៉ារីសទៅកាន់ទីក្រុងសៀងហៃប្រទេសចិន បានចាប់ផ្តើមឡើងតាំងពីថ្ងៃទី១៨ខែសីហា ។ ជាមួយនិងការសម្រេចខាងលើ បារាំងបានក្លាយទៅជាប្រទេស អឺរ៉ុបដំបូងគេបង្អស់តភ្ជាប់ជើងហោះហើរទៅកាន់ប្រទេសចិន ។
ប៉ុន្តែជើងហោះហើរដឹកអ្នកដំណើរពីទីក្រុងប៉េកាំង ទៅកាន់ទីក្រុងប៉ារីស មានតែ១ជើងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះ B777-300ER របស់ក្រុមហ៊ុន Air France។ ចំណែកជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Charles de Gaulle ក្នុងទីក្រុងប៉ារីស ទៅកាន់អាកាសយានដ្ឋាន Binhai របស់ចិនជារៀងរាល់ថ្ងៃព្រហស្បតិ៍៕