អភិបាលរាជធានីភ្នំពេញ ផ្តល់ថវិកា២លាន រៀល ដល់គ្រួសារសពជាកូនស្រីអតីតតារាកប្លែង នាយវាំងដឺ

ចែករំលែក៖

ភ្នំពេញ៖ ថវិកាចំនួន២លានរៀលរបស់លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បាន នាំយកអំណោយសប្បុរសធម៌ ផ្តល់ជូនគ្រួសារសពលោកស្រី យិន ស្រីណៃ អាយុ២១ឆ្នាំដែលត្រូវជាកូនស្រីបង្កើត អតីតសពតារាកំប្លែងលោកយិន សារឹម ហៅនាយ  វាំងដឺ ដែល បានទទួលមរណភាពកាលពីថ្ងៃទី១៩សីហា ឆ្នាំ២០២០ ដោយរោគាពាធ ។ 

​ សពលោកស្រីយិន ស្រីណៃ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនានៅវត្តសំបួរមាស ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

   ថវិកាខាងលើនេះរបស់លោកអភិបាលរាជធានីភ្នំពេញផ្តល់ជូនតាមរយះលោកស្រី គឹម ញិប អភិបាលខណ្ឌដង្កោដើម្បីជាការ ចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព លោកស្រីយិន ស្រីណៃ ដែលជាកូនស្រីបង្កើតរបស់អតីតតារាកំប្លែងនាយវាំងដឺ ដែលធ្លាប់តែធ្វើឲ្យទស្សនិកជនផ្ទុះសំណើច និងកំសាន្តអារម្មណ៍ និងសូមឲ្យដួងវិញ្ញាណក្ខន្ធលោកស្រីយិន ស្រីណៃ បានទៅកាន់សុគតិ ភពកុំបីឃ្លៀងឃ្លាតឡើយ។ជាមួយគ្នានេះដែរ លោកស្រីអភិបាលខណ្ឌដង្កោ ក៏ បានចូលរួមបុណ្យសពជាថវិកា មឈូសដាក់សព ក៏ដូចម្ហូបអាហារមួយចំនួនសំរាប់ពីធី បុណ្យសពផងដែរនៅពេលដែលក្រុមគ្រួសារ សពក៏ជួបការលំបាកផ្នែកថវិកា ក្នុងការរៀបចំបុណ្យសពដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាសនាពេលនេះ៕ ដោយ៖សំរិត

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print