ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តបុករបួសធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស៣នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវអ្នកបើករថយន្តតាកូម៉ាចាប់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី ២០ ខែ សីហាឆ្នាំ ២០២០ នៅចំណុច ភូមិត្រពាំងពោន ឃុំធ្នា ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នករងរបួសទី១មានឈ្មោះ ម៉ុន វិជយ អាយុ១៩ឆ្នាំ ,ទី២ឈ្មោះ ភិន ពេជ្រ ភេទប្រុសអាយុ១៧ ឆ្នាំនិងទី៣ឈ្មោះ កេត សុណាង អាយុ២៥ឆ្នាំ អ្នកទាំង៣នាក់រស់នៅភូមិត្រពាំងពោន ឃុំធ្នា ស្រុករំដួលខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេភ្នំពេញ១FH០៥៣៤ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះដុក រតនាភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាលាក់ខាងត្បូង ឃុំ គុស ស្រុកត្រាំកក់ខេត្តតាកែវក្រោយកើតហេតុបានរត់គេចខ្លួន។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញបុរស៣នាក់បានជិះម៉ូតមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១FH០៥៣៤ហើយបានឆ្លងផ្លូវមិនប្រុងប្រយ័ត្នស្រាប់តែត្រូរថយន្តមួយគ្រឿងម៉ាកតាកូម៉ាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ២AS១៣៥៤បើកលើផ្លូចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កកាភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នជនរងគ្រោះត្រូវក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យនិងសមត្ថកិច្ចធ្វើការវាស់វែងអូសយកវត្ថុតាងមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលធ្នាដើម្បីធ្វើការដោះស្រាយតាមច្បាប់ ៕ យឹម សុថាន

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print