គីមជុងអ៊ុន ចែករំលែកអំណាចដល់ប្អូនស្រី Kim Yo Jong

ចែករំលែក៖

អន្តរជាតិ៖ តាមសារព័ត៌មាន​យ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង​គីម​ជុងអ៊ុន​ បានចែករំលែកអំណាច​ដល់ជំនួយការផ្ទាល់របស់លោកគឺ ប្អូនស្រីបង្កើត លោកស្រី Kim Yo Jong ។
សារព័ត៌មាន​យ៉ុងហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានពីក្រុមចារកិច្ចបញ្ជាក់ថា «បច្ចុប្បន្ន​លោកស្រី Kim Yo Jong អនុប្រធានគណៈកម្មការទី​១នៃបក្សពលករកូរ៉េខាងជើង (WPK) ទទួលបន្ទុកកិច្ចការប្រទេសជាតិ​​ដែលមានសិទ្ធអំណាចពេញលេញ។
លោកស្រី​ Kim Yo Jong ទទួលបន្ទុកអំពីទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងអាមេរិក ។​ តាមសារព័ត៌មាន​យ៉ុងហាប់​​លោកស្រី​ Kim Yo Jong គឺជាបុគ្គលមានអំណាចទីពីរ នៅក្នុងប្រទេសកូរ៉េខាងជើង។
ជាមួយគ្នានេះដែរ ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីកូរ៉េខាងជើងលោក Kim Tok Hun និង​ជាអនុប្រធានគណៈកម្មាធិការកិច្ចការរដ្ឋ លោក Pak Pong Ju ត្រូវបានលោក គីមជុងអ៊ុន ចាត់តាំងឱ្យគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រទេស។ ចំណែកមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងកម្លាំងយោធា​ ទទួលបន្ទុកកិច្ចការ ការពារជាតិ​៕

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print