កាលពីថ្ងៃ ទី២០ ខែសីហា ចៅក្រមរដ្ឋ ញូវយ៉កលោកVictor Marrero បានច្រានចោលព័ត៌មានផ្សព្វផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ មានសកម្មដើម្បីទប់ស្កាត ការបង្ហាញឯកសារពន្ធដាផ្ទាល់ខ្លួនរបស់លោក។
នៅក្នុងសេចក្តីសម្រេចរបស់តុលាការមានប្រវែង១០៣ ទំព័រ ចៅក្រម Victor Marrero បានច្រានចោលគោលជំហររបស់ប្រធានាធិបតីដូណាល់ត្រាំ ដែលបានលើកឡើងថា ការស្រាវជ្រាវ ពីឯកសារព័ន្ធដារបស់លោកត្រាំ ក្នុងរយៈពេល៨ឆ្នាំគឺរយៈពេលវេងពេក អាចធ្វើឲ្យក្លាយទៅជាចំណុច វាយប្រហារនយោបាយមកលើរូបលោក។
ការសម្រេចរបស់ចៅក្រម គឺមិនបង្ខំឲ្យលោកត្រាំ ត្រូវបង្ហាញឯកសារពន្ធដារបស់លោកនៅមុនពេលបោះឆ្នោត នាខែវិច្ឆិកាឆ្នាំ២០២០នោះឡើយ។ ប្រធានាធិបតីត្រាំអាចតវ៉ាបានក្នុងរយៈពេល៣ខែ ។
ក្នុងរយៈពេល៣ឆ្នាំកន្លងមក លោកត្រាំ ទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ ការលាតត្រដាងឯកសារបង់ពន្ធរបស់លោក តាមសំណើររបស់សភា ។ ការស្រាវជ្រាវរបស់សភា ក៏បានផ្តោតថាតើលោកត្រាំមានទទួលប្រាក់ពីរុស្ស៊ីដែរឬទេ ហើយលោកត្រាំមានគេចពន្ធក្នុងអំឡុងឆ្នាំ១៩៩០ ដល់ឆ្នាំ២០២០ដែរទេ។
ក្នុងការស្រាវជ្រាវ ក្រុមហ៊ុនMazars ទទួលបន្ទុក គណនីរបស់លោកត្រាំ ព្រមទាំងធនាគារ Deutche របស់អាល្លឺម៉ង និងធនាគារ Capital One គឺទទួលបានការ ស្នើរឲ្យលាតត្រដាងលិខិតពន្ធដារបស់លោកត្រាំ ៕