ចៅក្រមរដ្ឋញូវយ៉ក​ស្នើប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសជាសាធារណៈឯកសារបង់ពន្ធ

ចែករំលែក៖

កាលពីថ្ងៃ ទី​២០ ខែសីហា ចៅក្រម​រដ្ឋ ញូវយ៉ក​លោកVictor Marrero បានច្រានចោលព័ត៌មានផ្សព្វផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ មានសកម្មដើម្បីទប់ស្កាត ការបង្ហាញឯកសារពន្ធដា​ផ្ទាល់ខ្លួនរបស់លោក។
នៅក្នុងសេចក្តីសម្រេច​​របស់តុលាការមានប្រវែង​១០៣ ទំព័រ ចៅក្រម Victor Marrero ​បានច្រានចោលគោលជំហររបស់ប្រធានាធិបតីដូណាល់ត្រាំ ដែលបានលើកឡើងថា​ ការស្រាវជ្រាវ ពីឯកសារព័ន្ធដារបស់លោកត្រាំ​ ក្នុងរយៈពេល​៨ឆ្នាំ​គឺរយៈពេលវេងពេក អាចធ្វើឲ្យក្លាយទៅជាចំណុច វាយប្រហារនយោបាយមកលើរូបលោក។
ការសម្រេចរបស់ចៅក្រម គឺមិនបង្ខំឲ្យលោកត្រាំ ត្រូវ​បង្ហាញឯកសារពន្ធដា​របស់លោកនៅមុនពេលបោះឆ្នោត នាខែវិច្ឆិកា​ឆ្នាំ​២០២០នោះឡើយ​។ ប្រធានាធិបតីត្រាំអាចតវ៉ាបានក្នុងរយៈពេល​៣ខែ ។
ក្នុងរយៈពេល​៣ឆ្នាំកន្លងមក លោកត្រាំ ទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់​​ ការ​លាតត្រដាងឯកសារបង់ពន្ធរបស់លោក តាមសំណើររបស់សភា ។ ការស្រាវជ្រាវរបស់សភា ក៏បានផ្តោតថាតើលោកត្រាំមានទទួលប្រាក់ពីរុស្ស៊ីដែរឬទេ ហើយលោកត្រាំ​មានគេចពន្ធក្នុងអំឡុងឆ្នាំ​១៩៩០ ដល់ឆ្នាំ​២០២០ដែរទេ។
ក្នុងការស្រាវជ្រាវ ក្រុមហ៊ុនMazars ទទួលបន្ទុក គណនីរបស់លោកត្រាំ ព្រមទាំងធនាគារ Deutche របស់អាល្លឺម៉ង និងធនាគារ Capital One គឺទទួលបានការ ស្នើរឲ្យលាតត្រដាងលិខិតពន្ធដារបស់លោកត្រាំ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print