កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបបែចិញ្ចឹមត្រីខុសច្បាប់ និងដកហូតត្រីត្រសក់១ក្បាលលែងចូលទឹកទន្លេវិញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ត្រីត្រសក់មួយក្បាលគឺជាត្រីប្រភេទមេពូជ ដែលជាត្រីកម្រជិតផុតពូជ យើងត្រូវនាំគ្នាថែរក្សានិងអភិរក្ស មិនត្រូវបរិភោគវាឡើយ ទោះបីវាធំឬតូចក៏ដោយ ព្រោះវានៅសេសសល់តិចតួចបំផុតក្នុងប្រទេសកម្ពុជាយើង ដែលកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការដកហូតត្រីត្រសក់មួយក្បាលទម្ងន់៩គីឡូក្រាម រួចលែងចូលទឹកទន្លេវិញ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចអន្លង់អភិរក្សអូរអញ្ជាន់ សហគមន៍នេសាទសាមគ្គីរុងរឿង ស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានដឹងថានៅក្នុងការចុះត្រួតពិនិត្យបង្ក្រាបបទល្មើសនេសាទខាងលើ កម្លាំងសមត្ថកិច្ចដកហូតបានឧបករណ៍នេសាទខុសច្បាប់មួយចំនួន ដូចជាម៉ងក្រឡា១៥ចំនួន២ និងត្រួតពិនិត្យឆ្នុកដាក់ត្រីចំនួន៩កន្លែង និងដកហូតត្រីត្រសក់រស់ចំនួន១ទម្ងន់៩គីឡូក្រាម រួចលែងចូលទឹកទន្លេវិញ។

សមត្ថកិច្ចបញ្ចាក់ថា:ឧបករណ៍ដែលបានត្រួតពិនិត្យនៅលើទីតាំងខាងលើ ក្នុងការប្រតិបត្តិការបង្ក្រាបនោះ មិនបានជួបម្ចាស់បទល្មើសនោះទេ ហើយសមត្ថកិច្ចនិងចុះទៅម្តងទៀតនៅពេលក្រោយ បើឃើញឧបករណ៍ស្ថិតនៅទីតាំងដដែលកម្លាំងសមត្ថកិច្ច និងដកហូតរួចដុតបំផ្លាញចោលនៅនឹងកន្លែងតែម្តង។

គួរំលឹកថា បច្ចុប្បន្ននេះបទល្មើសនេសាទនៅតែមានលួចលាក់ ប្រើប្រាស់នៅឧបករណ៍ខុសច្បាប់ដដែល ដូចជាម៉ាស៉ីនឆក់ត្រីមានពីរប្រភេទ ទី១.ប្រភេទម៉ាស៉ីនឆក់ក្តៅ ទី២.ប្រភេទម៉ាស៉ីនឆក់ត្រជាក់ ដាយស្បៃលូរ ដាក់កាត់អូរ និងម៉ងប្រភេទក្រឡាធំ ជើងវែងដល់ដី និងមានប្រវែង វែងលាតសន្ធឹងកាត់ទន្លេ នៅទីតំបន់ដាច់ស្រយ៉ាល ជាពិសេសនៅតាមអន្លង់អភិរក្សត្រីមេពូជជាដើម។ល។ 

ទោះជាមានច្បាប់ហាមឃាត់ រឹតបន្តឹងយ៉ាងណាក៏ដោយ នៅក្នុងរដូវបិទនេសាទនេះ ក៏ក្រុមអ្នករកស៉ីនេសាទខុសច្បាប់មួយចំនួននៅតែបន្តដដែល។

ព្រោះនៅមានមន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួន នៅតែឃុបឃិតគ្នាលួចដាក់ខែ ដាក់ថ្ងៃនិងរាប់ក្បាលទូកយកលុយជាដើម ហើយឲ្យអ្នកចាស់នៅបន្ត អ្នកថ្មីត្រូវបានបង្ក្រាបព្រោះនៅមិនទាន់ស្គាល់គ្នា។ ហើយភាគច្រើនត្រីមេពង ក៏ដូចត្រីមេពូជត្រូវបានគេមើលឃើញ ដាក់លក់នៅលើទីផ្សារ និងដឹកចេញយកទៅលក់បន្ត នៅតាមបណ្តាខេត្តផ្សេងៗ ហើយភាគច្រើនគឺជាត្រីបានមកពីការប្រើឧបករណ៍ឆក់តែម្តង៕ដោយ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print