ខេត្តត្បូងឃ្មុំ៖ រយៈពេល៤ថ្ងៃនៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរចំនួន ១៥,៧០៦នាក់ ស្រីចំនួន ៨,៧១៨នាក់ បរទេសចំនួន ១២នាក់។
បើតាមលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា តំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្នុងខេត្តត្បូងឃ្មុំដែលមានភ្ញៀវទៅទស្សនារួមមាន៖
–រមណីយដ្ឋានហ្លួងព្រះស្តេចកន
–ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ
–រមណីយដ្ឋានទឹកធ្លាក់ហោង
–ភូមិនេសាទ(មាត់ឃ្មង់)
–រមណីយដ្ឋានព្រះធាតុបាស្រី
–តាសែដូងក្រអូប
–សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង
–ចំការឈូករត្នន៍ ។
លោក អឿន រិទ្ធ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាការណែនាំរបស់លោក ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ខេត្តបានរៀបចំការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ–១៩នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានណែនាំចំពោះភ្ញៀវទេសចរទាំងអស់ សូមមានវិធានការការពារដោយខ្លួនឯងពីជំងឺកូវីដ–១៩ និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អផងដែរ៕ដោយ៖សហការី