ភ្ញៀវទេសចរដើរកម្សាន្តទូទាំងប្រទេស ៥ថ្ងៃ សរុបជាង ១.៤លាននាក់

ចែករំលែក៖

ភ្នំពេញ៖ តាមមន្ទីរទេសចរណ៍ រាជធានី – ខេត្ត បានចេញរបាយការណ៍ ឲ្យដឹងថា ៖ ភ្ញៀវទេសចរដែលបានដើរលេងកម្សាន្តតាមគោលដៅនានាទូទាំងប្រទេស នាឱកាសឈប់សម្រាក ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ សរុបមានចំនួន ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមាន ១.៤៤៥.២៣៨នាក់ និងភ្ញៀវអន្តរជាតិមាន ១៤.១៤៨នាក់ ។
ក្នុងរបាយការណ៍បានបញ្ជាក់ថា៖ រាជធានី – ខេត្ត ទាំងអស់ បានខិតខំរៀបចំគោលដៅទេសចរណ៍ និងបង្ហាញផលិតផលទេសចរណ៍ថ្មីៗ ក៏ដូចជារៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរ ពិសេស ការរៀបចំព្រឹត្តិការណ៍ «សម្រាកសៀមរាប» បានទាក់ទាញទេសចររាប់ម៉ឺននាក់ ទៅកម្សាន្តនៅខេត្តសៀមរាប ខណៈរដ្ឋបាលខេត្ត បានខិតខំអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសនៅកន្លែងប្រារព្ធពិធី និងនៅផាប់ស្រ្ទីតជាដើម ។

ភ្ញៀវទេសចរភាគច្រើន បានដើរកម្សាន្តជាក្រុមគ្រួសារ និងជាច្រើនគោលដៅ ដោយភ្ជាប់គ្នាពីខេត្តមួយទៅខេត្តមួយ ហើយខ្លះបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់ហូបចុកក្នុងដំណើរកម្សាន្ត ។ ដំណើរកម្សាន្តគ្រប់ទិសទី ប្រកបដោយសុវត្ថិភាព សន្តិភាព ពិសេសប្រជាពលរដ្ឋបានគោរពខ្ជាប់ខ្ជួនពីការណែនាំរបស់ក្រសួងសុខាភិបាល ការពារជំងឺកូវីដ-១៩ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print