ខ្សែការពារក្លិបបិសាចក្រហម Harry Maguireត្រូវបានឃាត់ខ្លួនពីបទហិង្សានៅក្រិក

ចែករំលែក៖

កីឡាករ Harry Maguireខ្សែការពារតម្លៃខ្លួនខ្ពស់កប់ពពករបស់ក្លិបបិសាចក្រហម Manchester United ត្រូវបានប៉ូលិសឃាត់ខ្លួននៅក្នុងប្រទេសក្រិកពាក់ព័ន្ធនឹងរឿងហិង្សាក្នុងបាមួយកន្លែងនៅកោះMykonos

ខ្សែការពារជម្រើសជាតិអង់គ្លេស វ័យ២៧ឆ្នាំនេះកំពុងតែសម្រាកលំហែលកាយនៅក្នុងប្រទេសក្រិក ហើយក៏មានរឿងឈ្លោះប្រកែកគ្នារហូតដល់ប្រើប្រាស់ហិង្សា។

ប្រភពពីប៉ូលិសរបស់ក្រិកបានឲ្យដឹងថា ការឈ្លោះប្រកែកគ្នានោះកើតចេញពីមនុស្ស២ក្រុមដែលម្ខាងគឺជាក្រុមអ្នកគាំទ្របាល់ទាត់របស់ក្លិប Manchester City ហើយម្ខាងទៀតគឺក្រុមបាល់កីឡាករបាល់ទាត់របស់ក្លិប Manchester Unitedដែលរួមមានកីឡាករ Harry Maguireនិង Jesse Lingard

សាក្សីម្នាក់ទៀតដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានប្រាប់សារព័ត៌មានថា មានមនុស្សមួយក្រុមដែលព្យាយាមនិយាយនិងស្រែកយ៉ាងខ្លាំងៗនូវពាក្យអាក្រក់ៗដាក់ក្រុមរបស់កីឡាករ Harry ដែលរួមមានស្រីៗជាច្រើននៅផឹកស៊ីជាមួយផងដែរ។ ការនិយាយបែបនេះធ្វើឲ្យមានជម្លោះកើតឡើងហើយ Harryបានទាត់ទៅលើក្រុមដែលនិយាយអាក្រក់ដាក់គាត់និងធ្វើឲ្យនារីៗភ័យខ្លាចស្រែកខ្លាំងៗឡើង។

ប៉ូលិសក្រិកបានថ្លែងថាក្រោយបង្រ្កាបទាំង២ក្រុមហើយ មានជនបរទេសបីនាក់ត្រូវឃាត់ខ្លួន ហើយម្នាក់ក្នុងចំណោមពួកគេបាននិយាយពាក្យមិនសមរម្យនិងបំពានលើប៉ូលិសទៀត។

រហូតមកដល់ពេលនេះកីឡាករ Harry Maguireមិនទាន់ត្រូវគេដឹងថាប៉ូលិសនឹងចោទប្រកាន់ពីបទអ្វីឲ្យច្បាស់លាស់នោះទេ ប៉ុន្តែឯកសារដែលមាននោះគឺអាចចោទប្រកាន់ពីបទហិង្សាលើប៉ូលិស មិនគោរពវិន័យ ហិង្សាលើរាងកាយ ជេប្រមាថ និង ព្យាយាមសូកប៉ាន់។

គួរបញ្ជាក់ថាMaguireគឺជាកីឡាករខ្សែការពារដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតលើពិភពលោកក្រោយផ្លាស់ពីក្រុមLeicesterមកកាន់ក្លិបបិសាចក្រហមក្នុងតម្លៃខ្លួន៨០លានផោនកាលពីឆ្នាំ២០១៩៕ដោយ៖ភារៈ

      

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print