ជនបរទេសវ័យចំណាស់ម្នាក់ដាច់សរសៃឈាមខួរក្បាលស្លាប់នៅលើផ្ទះជួល

ចែករំលែក៖

ខេត្តសៀមរាប ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៤ និង៤៥នាទីព្រឹក នៅចំនុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដោយសារមានជនបរទេសម្នាក់បានស្លាប់ដោយដាច់សរសៃឈាមខួរក្បាល។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនរងគ្រោះឈ្មោះ FRIEND TREVOR ROYSTON ភេទ ប្រុស កើតថ្ងៃទី០៨-០៤-១៩៤៤ ជនជាតិ អង់គ្លេស មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះជួលភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

...

ប្រភពដដែលបានបញ្ជាក់ថាតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការខេត្តបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺដាច់សរសៃឈាមខួរក្បាល មិនមែនកើតជំងឺផ្សេងឬករណីឃាតកម្មនោះទេ។
ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តប្រាសាទគោកចក ខេត្តសៀមរាប៕
ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print