ខេត្តព្រៃវែង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ មានករណីឃាតកម្ម(រំលោភសម្លាប់) នៅចំណុចភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
បេីយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អុឹង ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧:៣០នាទី ឈ្មោះ អុឹម រ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមកឌុបជនរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ចេញទៅទិសខាងកេីតបាត់ទៅ។ លុះមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ស្រាប់តែប្រទះឃេីញសាកសពជនរងគ្រោះតែម្តង ។
បន្ទាប់ពីធ្វេីការស្រាវជ្រាវ និងកំណត់មុខសញ្ញារួចហើយ នៅថ្ងៃទី២២ខែសីហាឆ្នាំ២០២០ វេលាម៉ោង៧:៥០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះបង្រ្កាបករណីខាងលេី ដោយឃាត់ខ្លួនបានជនសង្ស័យឈ្មោះឈ្មោះ អុឹម រ័ត្ន ហៅឆ្អឹង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅចំណុចសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដេីម្បីយកមកធ្វេីការសាកសួរ។
សម្ភារដកហូតរួមមាន៖ ទូរស័ព្ទ១គ្រឿង ម៉ាក LG V20 ពណ៌ខ្មៅ និងកាបូបប្រាក់ ចំនួន១។
បន្ទាប់ពីធ្វេីការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោម និងបង្ខំនារីរងគ្រោះឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិតាពេជ្រត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែងដើម្បីរួមភេទ ប៉ុន្តែនារីរងគ្រោះមិនព្រម ទេីបខ្លួនសម្រេចចិត្តវាយ និងចាប់ជ្រមុជទឹកសម្លាប់បំបិទមាត់ប្រាកដមែន ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងសម្ភារដែលដកហូតបាន ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដេីម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធី៕ ដោយ៖ សសម