ខេត្តពោធិ៍សាត់៖ កម្លាំងអាវុធហត្ថខេត្ត ស្រុក ស្នាក់ការសន្តិសុខ៥០៣ សហការគ្នាធ្វេីឃាត់ខ្លួនបុរសម្លាក់តាមដីការបស់សាលាដំបូងខេត្តបាត់ដំបង។

ប្រតិបត្តិការខាងលេីប្រព្រិត្តឡីេងកាលពីវេលាម៉ោង១៦ និង៤នាទីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិក្រញ៉ំុ ឃំុផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ជនសង្ស័យត្រូវបានឃាត់ខ្លួនត្រូវបានគេស្គាល់ឈ្មោះឈួន អឿន ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិ.ឃំុខាងលេី។
ប្រភពពីកម្លាំងអាវុធហត្ថចុះអនុវត្តបានឲ្យដឹងថាការឃាត់ខ្លួនបុរសសង្ស័យរូបនេះធ្វេីឡីេងតាម ដីកាបង្គាប់ឲ្យនាំខ្លួនលេខ២៤ ត.ព្រ ចុះថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៦ របស់ចៅក្រមសេីុបសួរនៃសាលាដំបូងខេត្តបាត់ដំបង ដោយចោទពីបទជួញដូរនិងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលជនសង្ស័យរូបនេះបានប្រព្រិត្តឡីេងកាលពីខែកក្កដា ឆ្នាំ២០១៥ នៅក្រុង.ខេត្តពោធិ៍សាត់។
គួររំលឹកថាករណីអាវុធហត្ថឃាត់ខ្លួនបុរសតាមដីកានៃសាលាដំបូងខេត្តបាត់ដំបងខាងលេីនេះដែរ ត្រូវបានមតិមហាជនលេីកឡីេងថាបុរសរូបនេះអាចជាប់ពាក់ពន្ធនិងប្លន់ប្រដាប់អាវុធបាញ់សម្លាប់ស្ត្រីជាម្ចាស់ផ្ទះម្នាក់យកទ្រព្យសម្បាតិយ៉ាងច្រេីនសន្ធឹកសន្ធាប់កាលពីយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៥នៅផ្ទះវេលុយ(វីង)ស្ថិតក្នុងភូមិថ្លុកដង្កោ ឃំុផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់កន្លងមកនេះ៕
...
ដោយ៖ បឹុម ពិន