ខេត្តរតនគិរី៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយរវាងម៉ូតូនិងរថយន្តបណ្តាលឲ្យបុរសពីរនាក់រងរបួសធ្ងន់ស្រាលត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ។
ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៥០នាទីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ត្រង់ចំណុចកែងខារ៉ាអូរខេ9.88.ស្ថិតនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋបានឲ្យដឹងថាជានរងគ្រោះនោះមានឈ្មោះសោភ័ណ្ណ ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំមុរបរធ្វើសំណងរស់នៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង រងរបួសធ្ងន់រ និងឈ្មោះភ ភក់ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរជាងក្រឡឹងរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង រងរបួសស្រាល។
រីឯរថយន្តក៍បានបើរត់ត្រូវគេស្គាល់ម៉ាកតូយូតាមួយបាំងកន្លះពាក់ស្លាកលេខ០១៦៥ ពណ៍ស្លៀមិនស្គាល់ឈ្មោះអ្នកបើកបរ។ ចំណែកម៉ូតូខូចខាតទាំងស្រុងផ្នែកខាងមុខនិងរថយន្តក៍បានបន្សលទុកនៅរបាំងមុខជាភស្តុតាង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានយកម៉ូតូទៅរក្សាទុកនៅចរាចរណ៍ជើងគោកនៃស្នងការនគរបាលខេត្តរងចាំការដោះស្រាយនៅពេលក្រោយ៕


...
ដោយ៖ វុទ្ធ ឦសាន