នគរបាលខណ្ឌសែនសុខបន្តដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌសែនសុខបន្តដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ នៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី ផ្លូវភ្នំពេញហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកស៊ីន សុវណ្ណ នាយផ្នែកនគរបាលចរាចរណ៍បានឲ្យដឹងថា៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ លោកអធិការរងទទួលផែនចរាចរណ៍ បានចាត់ឲ្យលោកដឹកនាំមន្ត្រីជំនាញផ្នែកចរាចរណ៍ចុះដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍នៅចំណុចខាងលើ។
លោកនាយផ្នែកបានឲ្យដឹងទៀតថា ការចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ដែលចាប់អនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០តទៅ។
ក/ ចំពោះទោចក្រយានយន្ត ត្រីចក្រយាន ត្រីចក្រយានសណ្តោងរឺុម៉ក នឹងម៉ូតូកង់បួននោះរួមមានដូចជា៖ ១-មិនពាក់មួកសុវត្ថិភាពចំនួន ៦០,០០០រៀល។
២-មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ចំនួន ១០០,០០០រៀល។
៣-ល្មើសក្នុងការបត់ ការវ៉ាជែងចំនួន ១០០,០០០រៀល។
៤-ការដឹកលើសចំណុះ ចំនួន ១០០,០០០រៀល។
៥-ស្រវឹង ចំនួន ២៥០,០០០ ឬ ១,០០០,០០០រៀល(តាមកម្រិតជាតិអាល់កុល) ។
៦-គ្មានស្លាកលេខចំនួន១២០,០០០រៀល។
៧-និយាយទូរស័ព្ទពេលបើកបរ ចំនួន ៨០,០០០រៀល (ប្រើបាន តែប្រើខ្សែភ្ជាប់សំឡេង) ។
ខ/ ចំពោះយានយាន្តធុនស្រាល និងយានយន្តធុនធ្ងន់ ត្រូវពិន័យមានដូចជា៖ ១-ល្មើសល្បឿនចំនួន ១២០,០០០រៀលឬ ៦២៥,០០០រៀល (តាមល្បឿន+តាមប្រភេទយាន)។
២-ស្រវឹងចំនួន ៤០០,០០០រៀលឬ៤,០០០,០០០រៀល (តាមកម្រិតអាល់កុល+ប្រភេទយាន)។
៣-គ្មានបណ្ណបើកបរត្រូវពិន័យចំនួន ១២០,០០០រៀលឬ ២,៤០០,០០០រៀល(តាមប្រភេទយាន)។
៤-មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ចំនួន១៥០,០០០រៀលឬ៣០០,០០០រៀល(តាមប្រភេទយាន)។
៥-ល្មើសក្នុងការបត់ ការវ៉ាជែងត្រូវពិន័យចំនួន ១៥០,០០០រៀលឬ៣០០,០០០រៀល(តាមប្រភេទយាន)។
៦-មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ត្រូវពិន័យជាប្រាក់ចំនួន ៧៥,០០០រៀលឬ ១៥០,០០០រៀល (តាមប្រភេទយាន)។
៧-ការដឹកលើសចំណុះ ត្រូវពិន័យជាប្រាក់ចំនួន ១៥០,០០០រៀលឬ៣០០,០០០រៀល(តាមប្រភេទយាន)។
៨-គ្មានស្លាកលេខ/បណ្ណសម្គាល់យាន ត្រូវពិន័យចំនួន ១,២០០,០០០រៀលឬ២,៤០០,០០០រៀល(តាមប្រភេទយាន)។
៩-និយាយទូរស័ព្ទពេលបើកបរត្រូវពិន័យជាប្រាក់ចំនួន ១២០,០០០រៀលឬ២២៥,០០០រៀល(តាមប្រភេទយាន)។
ក្នុងការអនុវត្តច្បាប់ខាងលើនេះដែរកម្លាំងរបស់លោកបានត្រួតពិនិត្យរថយន្តនិងម៉ូតូជាច្រើនគ្រឿងនិងបានចេញបណ្ណផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់មួយចំនួនទាំងអ្នកបើកបរម៉ូតូនិងរថយន្ត៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print