ហួសចិត្ត​អ្នកទៅលេង ខ្នងផ្សារ នាំគ្នាចាំងដើមស្រល់យកទៅបង្កាត់ភ្លើង ធ្វើឲ្យបងប្រុសម្នាក់សំណូមពរដល់អ្នកចាំងឲ្យឈប់បន្តទៀតទៅ

ចែករំលែក៖

ភ្នំពេញ ៖ នាមួយរយៈពេលចុងក្រោយនេះយើងសង្កេតឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយយ៉ាងច្រើន ពីតំបន់រមណីយដ្ឋានធម្មជាតិមួយ ដែលមានឈ្មោះថា “ខ្នងផ្សារ”។ រមណីយដ្ឋានធម្មជាតិ ខ្នងផ្សារមួយនេះ គឺជាតំបន់ព្រៃភ្នំដ៏ធំមួយ ដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅទីនោះមានទេសភាពយ៉ាងស្រស់ស្អាតដូចរូបគំនូរ និងមានអាកាសធាតុត្រជាក់ ធ្វើឲ្យមនុស្សជាច្រើនប្រាថ្នាចង់ទៅលេងកំសាន្តនៅទីនោះ។
ថ្មីៗនេះមានបងប្រុសម្នាក់ដែលមានឈ្មោះហ្វេសបុក Sren Lee បានធ្វើការសំណូមពរឲ្យឈប់ចាំងដើមស្រល់យកទៅបង្កាត់ភ្លើង ដោយគាត់បានលើកឡើងថា៖ សូមបងប្អូនប្រជាសហគមន៍ដែលឡើងទៅលេងរឺនាំភ្ញៀវឡើងខ្នងផ្សារ សូមឈប់ចាំងដើមស្រល់យកទៅបង្កាត់ភ្លើងទៀតទៅ ចាំងយូរៗធ្វើឲ្យដើមស្រល់ងាប់ ខ្យល់បក់មករលំគ្រោះថ្នាក់ដល់បងប្អូនផ្ទាល់ក៏ដូចជាភ្ញៀវដែលទៅលេងទីនោះ។ គួរយកពោះវៀនម៉ូតូចាស់ៗទៅបង្កាត់ភ្លើងជំនួសវិញ ដើម្បីអភិរក្សដើមស្រល់នៅតំបន់ដ៏ស្រស់ស្អាតនេះ ព្រោះថាដើមស្រល់ទម្រាំតែដុះធំមួយៗមិនតិចឆ្នាំទេ ខ្លះឈានដល់ជាង១០០ឆ្នាំ ២០០ឆ្នាំក៏មាន៕ដោយ៖ សសម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print