ភ្នំពេញ៖ គ្រឿងបរិភោគរាំបាច់ដែលសម្ភារទាំងអស់នេះជាអំណោយរបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពជាដែលមានព្រះមង្គលរក្ខិត ខឹម សម្បត្តិ ជាប្រធាន។
ពិធីប្រគល់និងទទួលអំណោយខាងលើនេះបានធ្វើឡើងនៅក្នុងក្រសួងធម្មការនិងសាសនានារសៀលថ្ងៃទី២៤ខែសីហាឆ្នាំ២០២០ ដែលមានលោក ឈិត សុខុន រដ្ឋមន្រី្តក្រសួងធម្មកានិងសហការីជាអ្នកទទួល។
ព្រះចៅអធិការវត្តញាណរង្សី និងជាប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាជំនួសមុខឲ្យព្រះសង្ឃគណៈកម្មាធិការអាចារ្យពុទ្ធបរិស័ទជើងវត្តទាំងអស់ព្រះមង្គលរក្ខិត ខឹម សម្បត្តិ បានបញ្ជាក់ពីសកម្មភាពនៃការកសាងវត្តញាណរង្សីកន្លងមកពិសេសសមិទ្ធផលថ្មីៗដែលវត្តសម្រេចបាន និងកំពុងកសាងសង់ជាបន្តបន្ទាប់។
ព្រះចៅអធិការវត្តលើកឡើងថាចាប់ពីឆ្នាំ១៩៨៣មកខ្ញុំព្រះករុណាអាត្មាភាពបានប្រមូលផ្តុំកម្លាំង និងសទ្ធាជ្រះថ្លាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជំរុញការកសាងទីនេះឲ្យទៅជាអារាមមួយមានហេដ្ឋារចនាសម្ព័ន្ធសមស្របរីកចំរើនសនជាទីសក្ការដូចបណ្តាវត្តនានា។
ព្រះអង្គបានលើកឡើងទៀតថាសំណង់ទទាំងឡាយដែលយើងសម្រេចបានកន្លងមករួមមានការដាំងថ្មីកសាងព្រះវិហារថ្មី១ខ្នងឧបដ្ឋានសាលា១ខ្នង កុដិធំតូច៤ខ្នងសាលាពុទ្ធិកបឋមសិក្សា១ខ្នង និងចាក់ដីបំពេញទីធ្លាវត្តការពារទឹកជន់លិច និងសំណង់ផ្សេងៗមួយចំនួនទៀតបើគិតជាទឹកប្រាក់នៃកាសាងសង់ខាងលើសរុបមានចំនួន៩៤៤, ៤១៦ដុល្លារ និង១៣៤,៣៨១,១០០រៀល។
អំណោយរបស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាជូនដល់ក្រសួងធម្មការនិងសាសនានាពេលនលះមានអង្ករ១តោន មី១០កេស ទឹកដោះគោ២០កំប៉ុង ស្ករស៣០គីឡូក្រាម ទឹកក្រូច៥កេស ទឹកសុទ្ធ១០កេស តែ២០០កញ្ចប់ ត្រីខ១០យួរទឹកត្រីទឹកសុីអុីវ២០យួរ ក្រមស១១០ ជែលលាងដៃ១០០ដបម៉ាស៥ដុំ សម្ភារ២សម្រាប់ និងបច្ច័យ៤លានរៀល។
ទន្ទឹមនឹងនោះលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានថ្លែងអំណគុណដល់ព្រះសង្ឃជាពិសេសប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាដែលបានផ្តល់អំណោយនាពេលនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថានិងជួយផ្សព្វផ្សាយសហគមន៍នេះឲ្យបានទូលំទូលាយបន្តទៀត៕
ដោយ៖ អរុណរះ