ខ្សែប្រយុទ្ធ Lewandowski ជាប់ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Champions League រដូវកាលនេះ

ចែករំលែក៖

ខ្សែប្រយុទ្ធ Robert Lewandowski បានជាប់ឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងរដូវកាល Champions League ឆ្នាំ២០១៩-២០២០ ដោយរកបាន១៥គ្រាប់។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះប៊ីសនឹងបានរកគ្រាប់ទី១៦ទៅហើយនៅពេលដែលមានឱកាសស៊ុតបាល់ក្នុងតង់ទី១ កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Paris Saint-Germain កាលពីថ្ងៃអាទិត្យ។ សរុបគ្រាប់បាល់ដែលកីឡាកររូបនេះរកបានគឺ៥៥គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់រដូវកាលនេះ

ខាងក្រោមនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងកម្មវិធីប្រកួតក្របខ័ណ្ឌ Champions League រដូវកាលនេះ៖

១-ខ្សែប្រយុទ្ធ Lewandowski មកពីក្លិប Bayern Munichរកបាន១៥គ្រាប់ ។

២-ខ្សែប្រយុទ្ធ Haaland  មកពីក្លិប Dortmund រកបាន១០គ្រាប់

៣-ខ្សែបម្រើស្លាប Gnabry មកពីក្លិប Bayern Munich រកបាន៩គ្រាប់

៤-ខ្សែប្រយុទ្ធ Depay មកពីក្លិប Lyonខ្សែប្រយុទ្ធ Jesus មកពីក្លិប Man Cityខ្សែប្រយុទ្ធ Kane មកពីក្លិប Tottenhamខ្សែប្រយុទ្ធ Mertens មកពីក្លិប Napoliខ្សែបម្រើប្រយុទ្ធ Sterling មកពីMan City) អ្នកទាំងអស់រកបានម្នាក់៦គ្រាប់។

៥-ខ្សែប្រយុទ្ធ Benzema មកពីក្លិប Real Madridខ្សែប្រយុទ្ធ Icardi មកពីក្លិប PSGខ្សែប្រយុទ្ធIlicic មកពីក្លិប Atalantaខ្សែបម្រើប្រយុទ្ធMartinez មកពីក្លិប Inter Milanខ្សែប្រយុទ្ធMbappe មកពីក្លិប PSGខ្សែប្រយុទ្ធ Son Heung-min មកពីក្លិប Tottenhamខ្សែប្រយុទ្ធSuarez មកពីក្លិប Barcelona អ្នកទាំងអស់រកបានម្នាក់គ្រាប់

សូមបញ្ជាក់ថា មានតែខ្សែប្រយុទ្ធម្នាក់គត់គឺកីឡាករ Cristiano Ronaldo នៅតែរក្សាកំណត់ត្រាខ្ពស់បំផុតសម្រាប់ការរកគ្រាប់បាល់នៅក្របខ័ណ្ឌChampions League ច្រើនជាងគេក្នុងរដូវកាល ដោយមាន១៧គ្រាប់កាលពីរដូវកាលឆ្នាំ ២០១៣-២០១៤ ក្នុងនាមជាកីឡាករនៅក្លិប Real Madrid ដោយ៖ភារៈ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print