ខ្សែប្រយុទ្ធ Robert Lewandowski បានជាប់ឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងរដូវកាល Champions League ឆ្នាំ២០១៩-២០២០ ដោយរកបាន១៥គ្រាប់។
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះប៊ីសនឹងបានរកគ្រាប់ទី១៦ទៅហើយនៅពេលដែលមានឱកាសស៊ុតបាល់ក្នុងតង់ទី១ កាលពីប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Paris Saint-Germain កាលពីថ្ងៃអាទិត្យ។ សរុបគ្រាប់បាល់ដែលកីឡាកររូបនេះរកបានគឺ៥៥គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់រដូវកាលនេះ។
ខាងក្រោមនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងកម្មវិធីប្រកួតក្របខ័ណ្ឌ Champions League រដូវកាលនេះ៖
១-ខ្សែប្រយុទ្ធ Lewandowski មកពីក្លិប Bayern Munichរកបាន១៥គ្រាប់ ។
២-ខ្សែប្រយុទ្ធ Haaland មកពីក្លិប Dortmund រកបាន១០គ្រាប់។
៣-ខ្សែបម្រើស្លាប Gnabry មកពីក្លិប Bayern Munich រកបាន៩គ្រាប់។
៤-ខ្សែប្រយុទ្ធ Depay មកពីក្លិប Lyon, ខ្សែប្រយុទ្ធ Jesus មកពីក្លិប Man City, ខ្សែប្រយុទ្ធ Kane មកពីក្លិប Tottenham, ខ្សែប្រយុទ្ធ Mertens មកពីក្លិប Napoli, ខ្សែបម្រើប្រយុទ្ធ Sterling មកពីMan City) អ្នកទាំងអស់រកបានម្នាក់៦គ្រាប់។
៥-ខ្សែប្រយុទ្ធ Benzema មកពីក្លិប Real Madrid, ខ្សែប្រយុទ្ធ Icardi មកពីក្លិប PSG, ខ្សែប្រយុទ្ធIlicic មកពីក្លិប Atalanta, ខ្សែបម្រើប្រយុទ្ធMartinez មកពីក្លិប Inter Milan, ខ្សែប្រយុទ្ធMbappe មកពីក្លិប PSG, ខ្សែប្រយុទ្ធ Son Heung-min មកពីក្លិប Tottenham, ខ្សែប្រយុទ្ធSuarez មកពីក្លិប Barcelona អ្នកទាំងអស់រកបានម្នាក់៥គ្រាប់។
សូមបញ្ជាក់ថា មានតែខ្សែប្រយុទ្ធម្នាក់គត់គឺកីឡាករ Cristiano Ronaldo នៅតែរក្សាកំណត់ត្រាខ្ពស់បំផុតសម្រាប់ការរកគ្រាប់បាល់នៅក្របខ័ណ្ឌChampions League ច្រើនជាងគេក្នុង១រដូវកាល ដោយមាន១៧គ្រាប់កាលពីរដូវកាលឆ្នាំ ២០១៣-២០១៤ ក្នុងនាមជាកីឡាករនៅក្លិប Real Madrid ៕ដោយ៖ភារៈ