ភ្នំពេញ៖ ការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់ (១) រថយន្តដឹកទំនិញធុនធ្ងន់ (២)យានយន្តុបករណ៍ (៣)រុឺម៉ក និង(៤)សឺមីរុឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន ជាចំណុចល្អ កាត់បន្ថយបានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយយថាហេតុ។
សូមបញ្ជាក់ថា៖ យោងតាមបទដ្ឋានបច្ចេកទេសរបស់ UNECE-104R ប្រកាសលេខ២៣៤ ប្រក.សក.ដជត ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនឹងយានជំនិះធុនធ្ងន់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក៏បានសូមធ្វើការណែនាំអំពីការបិទស្លាកសញ្ញា ចាំងពន្លឺលើ(១)រថយន្តដឹកទំនិញធុនធ្ងន់ (២)យានយន្តុបករណ៍ (៣)រ៉ឺម៉ក និង(៤)សឺមីរ៉ឺម៉ក ដែលមាន ទម្ងន់សរុបអតិបរមាលើសពី៣,៥តោន ដូចខាងក្រោម៖
១. ស្លាកសញ្ញាចាំងពន្លឺបិទនៅលើយានជំនិះ ត្រូវមានពីរពណ៌ -ក្រហម- និង-លឿង – ដែលមានទទឹង មិនតិចជាង៥០មីលីម៉ែត្រ និងកម្រិតចាំងពន្លឺស្របតាមបទដ្ឋានបច្ចេកទេស VC104+ ។
២.ស្លាកសញ្ញាចាំងពន្លឺ “ពណ៌លឿង – ត្រូវបិទនៅផ្នែកសងខាងតាមបណ្ដោយយានជំនិះ ដែលមានប្រវែងមិនតិចជាង៨០% នៃប្រវែងបណ្តោយរបស់យានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាម ទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម និងមានប្រវែងមិនតិចជាង២៥០មីលីម៉ែត្រ។
៣.ស្លាកសញ្ញាចាំងពន្លឺ “ពណ៌ក្រហម- ត្រូវបិទនៅផ្នែកខាងក្រោយតាមទទឹងយានជំនិះ និងបិទនៅ តែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម។
៤. ករណីរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា លើសពី៣,៥តោន មកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងមិនមានបិទស្លាកសញ្ញា ចាំងពន្លឺ ឬបិទស្លាកសញ្ញាចាំងពន្លឺមិនស្របតាមបទដ្ឋានបច្ចេកទេសខាងលើ ត្រូវអនុវត្តឱ្យបាន ម៉ឺងម៉ាត់តាមខ្លឹមសារប្រកាសលេខ១៧០ ប្រក.សក.ដជគ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្តីពី ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងណែនាំដល់ម្ចាស់យានជំនិះនោះ ឱ្យបិទស្លាក សញ្ញាទាំងពន្លឺបានត្រឹមត្រូវ ដូចមានក្នុងគំនូរអធិប្បាយណែនាំអំពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់ដែលភ្ជាប់ជាមួយ។ ទទួលបានសេចក្តីណែនាំនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រុមហ៊ុន ខេមបូឌា ម៉ូធ័រវីយល អ៊ុនស្អេកសិន ខមភេនី និងក្រុមហ៊ុន អចេខាអ៊ុនស្អេកសិន ខូអិលធីឌី ត្រូវចាត់ចែងអនុវត្តទៅតាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព និងរង្គយស្មារតីទូទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា