ទូហ្គេមចំនួន៨៥ទូ ត្រូវគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ធ្វើពិធីវាយកម្ទេច

ចែករំលែក៖

ភ្នំពេញ៖ សាលាខណ្ឌទួលគោក ដឹកនាំ ដោយលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌ បានធ្វើពិធីវាយកំទ្ទេចទូហ្គេម ចំនួន៨៥ទូ ប្រភេទទូហ្គេមបាញ់ត្រីចំនួន១៨ទូរ ប្រភេទហ្គេមបៀរ និងសេះចំនួន៦៧ទូ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ។

12696441_959386454116415_388069531_o

លោកអភិបាលខណ្ឌ បានមានប្រសាសន៍ថា ដេីម្បីលុបបំបាត់ល្បែងសីុសងក្នុងមូលដ្ឋានស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អផងដែរនោះ សាលាខណ្ឌទួលគោកបានវាយកម្ទេចទូហ្គេមប្រភេទល្បែងសីុសងចំនួន៨៥ទូរនេះ ក្នុងនោះមានហ្គេមប្រភេទបាញ់ត្រីចំនួន១៨ទូ ទូហ្គេមបៀ និងប្រភេទហ្គេមសេះចំនួន៦៧ទូ ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានវាយកម្ទេច ។ ហើយទូរទស្សន៍ប្រភេទLCD ត្រូវបានលោកអភិបាល យកទៅកែច្នៃប្រើប្រាស់ ធ្វើជាឡូហ្គូល សម្រាប់ផ្ដល់ព័ត៍មានជាប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងខណ្ឌទួលគោកផងដែរ ។

លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍បន្តថា ទូហេ្គមទាំង៨៥ទូនេះ ត្រូវបានរឹបអូសពីកន្លែងធើ្វអាជីវកម្មខុសច្បាប់ជាច្រើនកន្លែងនៅក្នុងខណ្ឌទួលគោកខណៈដែលពួកគេលួចបើកលេងទាំងយប់ទាំងថ្ងៃ ដោយពុំមានសុំការអនុញ្ញាតពីអាជ្ញាធរដែនដីនោះឡើយ ។

គួររំលឹកផងដែរទូហេ្គមទាំងនេះគឺជាប្រភេទហេ្គមល្បែងសីុសងដែលធើ្វបង្វក់សិស្សានុសិស្ស និងយុវវ័យមួយចំនួនលះបង់ការសិក្សាចូលទៅលេងហេ្គម ទាំងនោះដែរបំផ្លាញលុយ ឬទ្រព្យសម្បត្ដិរបស់អាណាព្យាបាល ។ លើសពីនេះទៀតវាបានធើ្វឱ្យមានផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សន្ដិសុខសង្គមតាមរយៈលេងហេ្គមចាញ់អស់លុយ ធើ្វឱ្យសិស្សានុសិស្ស ឬយុវវ័យទាំងនោះអាចប្រព្រឹត្ដិអំពើដូចជា លួច ឆក់ ប្លន់ ដែរបង្កអសន្ដិសុខសង្គមជាដើម៕

12669894_959386517449742_414852104_o

12696461_959386487449745_2083124357_o

12695149_959386540783073_870419079_o

12669098_959386474116413_1697986057_o

12656488_959386437449750_119197491_o

12656418_959386580783069_1234913853_o

12696615_959386597449734_1430155387_o

12656164_959386557449738_858145598_o

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print