អាវុធហត្ថឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ព័ន្ធពីបទរំលោភលើសេចក្ដីទុកចិត្ត

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ដ្រីយោធាម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់តុលា​ការដោយសង្ស័យជាប់ពាក់ព័ន្ធពីបទរំលោភលើសេចក្ដីទុកចិត្ដ ក្រោយមានពាក្យបណ្ដឹងពីតុលាការ។

ការឃាត់ខ្លួន នេះបានធ្វើទ្បើងកាលពីវេលាម៉ោង១០ព្រឹកក្នុងថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងដូនប៉ាសង្កាត់ស្លក្រាម ក្រុងសៀមរាប ។

លោកអនុសេនីយ៏ឯក ទៀ ប៊ុលហ៊ុល នាយការិយាល័យយោធាបានដឹកនាំអនុវត្តដីកា​​បង្កាប់ឱ្យនាំខ្លួន ឈ្មោះ កែវ ពិនចាន់ធី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរជាមន្ត្រីយោធា មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ចេញដោយលោក លឹម សុគុន្ឋារ៉ាចៅ​ក្រមសើបសួរ នៃសាលាដំបូងខេត្តសៀមរាប។

លោកអនុសេនីយ៏ឯក អ៊ុយ ចយ នាយរងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថានៅសៀលថ្ងៃទី០៤​ខែកុម្ភៈ​ថា ជនសង័្សយឈ្មោះ កែវ ពិនចាន់ធី ភេទ ប្រុស អាយុ ២៨ឆ្នាំមុខរបរជាមន្ត្រីយោធាមានទីលំនៅកន្លែងកើតហេតុខាងលើ។ មន្ត្រីយោធារូបនេះត្រូវបានធ្វើការឃាត់ខ្លួនតាម​ដីការបង្កាប់ឱ្យនាំខ្លួនរបស់តុលាការ នោះ ដោយជាប់ពាក់ព័ន្ធរំលោភលើសេចក្ដីទុកចិត្ដ ប៉ុន្ដែមិនដឹងថាដើមបណ្ដឹងទៅទីណាទេ។

ជនសង័្សយខាងលើ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី០៤ ខែកុម្ភះ​ឆ្នាំ២០១៦ដើម្បីចាត់ការចាត់ការតាមផ្លូវច្បាប់៕

IMG-20160204-WA0034

ដោយ៖​ ជានិរន្ដរ៍

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print