ខេត្តសៀមរាប៖ ថៅកែហាងខារ៉ាអូខេយីហោ ហេង លាភ ចំនួន៤នាក់ និងស្ត្រីបំរើផ្លូវភេទចំនួន៨នាក់ទៀតត្រូវបានកងកម្លាំងសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ដោយជាប់សង្ស័យក្នុងអំពើជួញដូរផ្លូវភេទ ប៉ុន្ដែស្ដ្រីបំរើ នាក់ទាំងនោះនិងមនុស្សពីរនាក់ក្នងចំណោម៤នាក់ត្រូវបានដោះលែងវិញក្រោមការសម្របសម្រួលដោយលោកថេងសំណាងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
លោកស្រីវរសេនីយ៍ទោ ដួង ថាវរីនាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបញ្ជាក់ថាជនជាប់សង្ស័យ២នាក់ក្នុងចំណោម៤នាក់ដែលនាំខ្លួនមកសាកសួរបានបញ្ជូនទៅតុលាការ២នាក់។ចំណែក២នាក់ទៀតឲ្យត្រឡប់ទៅផ្ទះវិញបន្ទាប់ពីសាកសួរពុំមានជាប់ពាក់ព័ន្ធក្នុងបទល្មើស។ជនដែលត្រូវបញ្ជូនទៅតុលាការទី១ឈ្មោះ វ៉ាញ សុផាន ភេទស្រី អាយុ៥៨ឆ្នាំ ជាថៅកែខារ៉ាអូខេយីហោហេងលាភ។ ទី២ឈ្មោះ ប្រាក់ ចន្ទ័រស្មី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកចាត់ចែងទូទៅក្នុងខារ៉ាអូខេ។ ចំណែកវត្ថុតាងមានស្រោមអនាម័យប្រើរួចនិងមិនទាន់ប្រើជាច្រើនរួមទាំងបញ្ជីកត់ត្រាវ៉ៃសិច១ក្បាល។
សូមរំលកថាកាលពីរសៀលថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ នៅចំណុចហាងខារ៉ាអូខេយីហោហេងលាភដែលស្ថិតក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានបើកប្រតិបត្តិការបង្ក្រាបការជួញដូរផ្លូវភេទ ឃាត់ខ្លួនថៅកែហាង៤នាក់ និងរំដោះនារីបំរើផ្លូវភេទ៩នាក់។
ដោយទីតាំងខារ៉ាអូខេខាងលើមានបន្ទប់សម្រាប់នារីស្នាក់នៅចំនួន៧បន្ទប់ខារ៉ាអូខេចំនួន២និងបន្ទប់សម្រាប់វ៉ៃសិចចំនួន១។ឯបន្ទប់សម្រាប់វ៉ៃស៊ិចរួមដែលជាបន្ទប់របស់ថៅកែគឺបានរកឃើញស្រោមមិនទាន់ប្រើនិងស្រោមប្រើហើយមួយចំនួនធំទៀត។ក្រោយពីបានសួរនាំក៏បានដោះលែងមនុស្ស២នាក់ទៅវិញ បន្ទាប់ពីគ្មានបទល្មើស។រីឯនារីចំនួន៨នាក់បានបញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំ ៕



ដោយ៖ជានិរន្ដរ៍










