រដ្ឋាភិបាលរៀបចំកិច្ចប្រជុំក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បី សម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល

ចែករំលែក៖

ភ្នំពេញ៖ ក្រុមមការងាររបស់រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព .ស .២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០ វេលាម៉ោង៨:៣០ នាទីព្រឹក នៅសាលប្រជុំ “អគារ” ទីស្តីការក្រសួងមហាផ្ទៃខាងមុខនេះ ដើម្បីពិនិត្យលើខ្លឹមសារ នៃមាត្រាទាំង១៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះ។
ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិជ្រាបថា កន្លងមក ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួល ដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល បានរៀបចំកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ ចំនួន៦លើក ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់ពីគោលបំណង និងហេតុផលក្នុងការលើក សំណើសុំធ្វើវិសោធនកម្មចំនួន១៧មាត្រា នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ជាលទ្ធផល នៃកិច្ចប្រជុំនេះបានពិភាក្សា និងពិគ្រោះយោបល់ លើមាត្រាចំនួន១៤ រួមមាន៖ មាត្រា១ មាត្រា៧ មាត្រា៨ មាត្រា៩ មាត្រា១០ មាត្រា១១ មាត្រា២០ មាត្រា២៤ មាត្រា២៥ មាត្រា២៦ មាត្រា៣០ មាត្រា៣១ មាត្រា៣២ និងមាត្រា៣៥។ ដោយឡែក មាត្រាចំនួន៣ គឺ មាត្រា៣ មាត្រា៤ និងមាត្រា២៧ តំណាង
អង្គការសង្គមស៊ីវិលបានស្នើសុំរក្សាទុកនូវខ្លឹមសារដើមដដែល។ លើមូលដ្ឋាននេះ ក្រុមការងាររបស់រាជរដ្ឋាភិបាលនឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព .ស .២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១០ វេលាម៉ោង៨:៣០ នាទីព្រឹក នៅសាលប្រជុំ “អគារ” ទីស្តីការក្រសួងមហាផ្ទៃខាងមុខនេះ ដើម្បីពិនិត្យលើខ្លឹមសារ នៃមាត្រាទាំង១៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានស្នើសុំធ្វើវិសោធនកម្មដោយតំណាងអង្គការសង្គមស៊ីវិល។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និង បរទេស ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print