ខណៈចិន និង​អាមេរិក កំពុងតែ​ប្រឈមបញ្ហា​ជាច្រើន​ដាក់គ្នា រដ្ឋមន្ត្រីការបរទេសចិន ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប

ចែករំលែក៖

អន្តរជាតិ៖ ស្របពេល​ចិន និង​អាមេរិក កំពុងតែ​មើលមុខ​គ្នា​មិន​ចំ​លើ​បញ្ហា​ជាច្រើន នៅ​ថ្ងៃទី​២៥ ខែសីហាម្សិលមិញនេះ លោក វ៉ាង យីរដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន​ បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប ដើម្បី​ជជែក​ពី​បញ្ហា​ទ្វេភាគី និង​ពង្រឹង​លើ​វិស័យ​ការទូតនិង​ពាណិជ្ជកម្ម រវាង​ចិន និង​បណ្តា​ប្រទេស​អឺរ៉ុប​ ។ បើទោះយ៉ាងណាក៏ដោយ ចំពោះ​ករណី​ឆ្លង​COVID-19 បាន​កើនឡើងសារ​ជាថ្មី​ នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប​ក៏ពិតមែន ប៉ុន្តែ​វា​មិនអាច​រារាំង​ដំណើរ​ទស្សនកិច្ច​របស់លោក វ៉ាង យី ​បានឡើយ​។​

​សូមជម្រាបថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅ​ក្រៅប្រទេស ចាប់តាំងពី​មាន​COVID-19 មក លោក វ៉ាង ត្រូវធ្វើ​ដំណើរ​ទៅ​អ៊ីតាលី ហូ​ឡង់ ន័​រ​វែ​ស បារាំង និង​អាល្លឺម៉ង់​។ ការទូត និង​សេដ្ឋកិច្ច​, ស្ថិរភាព​ឧស្សាហកម្ម​សកល​ក្នុង​បរិបទ COVID-19 និង​ការអំពាវនាវ​ឲ្យ​ប្រកាន់ខ្ជាប់​ពហុភាគី​និយម និង​បញ្ហា​មួយចំនួនទៀត គឺជា​ប្រធានបទ​ដ៏​សំខាន់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​ធ្វើឡើង​ចំ​ខួប​លើក​ទី​៤៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ចិន និង​អឺរ៉ុប​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP បានចេញផ្សាយថា អ៊ីតាលី គឺជា​ប្រទេស​ដំបូង ដែល​រដ្ឋមន្ត្រីការបរទេស​ចិន ត្រូវធ្វើ​ទស្សនកិច្ច​។ ទីក្រុង​រ៉ូមដោយ​មិន​សំដៅទៅ​ប្រទេស​ណាមួយ លោក វ៉ាង បាន​លើកឡើងថា ការ​ញុះញង់ និង​ការបំផ្លាញ​ពី​កម្លាំង​ខាងក្រៅ កំពុង​វាយប្រហារ​លើ​អឺរ៉ុប​។ ជាមួយគ្នានេះ ទីប្រឹក្សា​រដ្ឋ​ចិន​រូបនេះ បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​សាម​គី្គ ស្ថិរភាព និង​វិបុលភាព​របស់​អឺរ៉ុប គឺ​សំខាន់​ណាស់​សម្រាប់​ពិភពលោក​ទាំងមូល​»​។

អ៊ីតាលី គឺជា​សមាជិក​តែមួយគត់​នៃ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​៧ (G7) ដែល​បាន​ចុះហត្ថលេខា​លើ​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» របស់​ចិន​។ គម្រោង​នេះ ត្រូវបាន​ប្រទេស​មួយចំនួន​យល់ថា ធ្វើ​ឲ្យ​ប្រទេស​តូចៗជំពាក់​បំណុល​ចិន និង​ជួយ​បង្កើន​ឥទ្ធិពល​របស់​ចិន​ជាដើម​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វ៉ាង និង​លោក Luigi Di Maio រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី ក៏បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រម​ពៀង​ពាណិជ្ជកម្ម​ថ្មី​ចំនួន​២​ផងដែរ​។ កាលពី​ឆ្នាំ ២០១៩​កន្លងទៅ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ស៊ី ជិន​ភីង នៅ​អ៊ីតាលី ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាច្រើន​ពាន់​លាន​ដុល្លារ​។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក វ៉ាង យី បានធ្វើឡើង​ស្របពេល​ចិន និង​អាមេរិក កំពុងមាន​ជ​ម្លាំ​ង​ជាច្រើន ដែលមាន​ចាប់តាំងពី​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ហុងកុង រហូតដល់​ពាណិជ្ជកម្ម​។ ក្រៅពីនេះ បញ្ហា​ហុងកុង ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​ផងដែរ ស្របពេល​លោក​វ៉ាងធ្វើដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​។ សកម្មជន​ហុងកុង លោក​Nathan Law បាន​ទទូច​ឲ្យ​អ៊ីតាលី រិះគន់​ចិន លើ​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ដែនដី​ស្វយ័ត​មួយ​នេះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print