ខេត្តកែប៖ សូមរំឮកថា៖ ធ្វេីការអ៊ុតបេតុងកៅស៊ូ (Overlay A/C) ពីលេីផ្លូវស្រទាប់ចាស់ តាមកំណាត់ផ្លូវជាតិលេខ33A និងធ្វេីការតេស្តស្រទាប់គ្រឹះលេីកំណាត់ផ្លូវខេត្តលេខ1335 ដេីម្បីតាមដានគុណភាពសំណង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ជាគុណប្រយោជន៍ផ្តល់គុណភាពផ្លូវមានអាយុកាលបានយូរអង្វែង។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីជំហរបើកទូលាយ ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូចខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងទាំងអស់គ្នា៕
ដោយ៖ សិលា
...