អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនអត់ឱនឱ្យទេ រាល់ការបំភ្លៃមួលបង្កាច់ ញុះញង់ក្នុងចេតនា លាក់លៀមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ មិនអត់ឱនឱ្យទេ រាល់ការបំភ្លៃមួលបង្កាច់ ញុះញង់ក្នុងចេតនា លាក់លៀមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់រឿងព្រំដែន។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ចំពោះជនរួមជាតិទាំងអស់ ដែលបានយកចិត្តទុកដាក់ឈឺឆ្អាល ព្រួយបារម្ភពីបញ្ហាព្រំដែន ជាអាយុជីវិតនៃអធិបតេយ្យរបស់ជាតិ ដែលសរបញ្ជាក់ឱ្យឃើញពីមនសិកា ឆន្ទៈ ស្មារតីសាមគ្គីជាតិ
ដ៏រឹងមាំ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។
អង្គភាពអ្នកនាំពាក្យ បានសង្កេតឃើញថា កន្លងមកថ្មីៗនេះ មានមតិមួយចំនួន ក៏ដូចជាវិទ្យុខ្លះ បានលើកឡើង ថា “បានបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការជជែក ឬលើកឡើងដោយចោទប្រកាន់ បង្កាច់បង្អួចមកលើរាជរដ្ឋាភិបាល ពីបញ្ហាព្រំដែនរបស់ជាតិ” ។
អង្គភាពអ្នកនាំពាក្យ សូមបញ្ជាក់ជូននូវប្រសាសន៍ ក៏ដូចជាគោលជំហររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសនៃឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ថា “រឿងឈឺឆ្អាលនឹងព្រំដែន រឿងទៅមើលព្រំដែន_រឿងស្រឡាញ់ទឹកដី គឺជារឿងដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនមែនជារឿងខុសច្បាប់នោះទេ។ ប៉ុន្តែអ្វីដែលជារឿងអាក្រក់ ដែលយើងមិនអាចអត់ឱនឱ្យបាននោះ គឺការ បំភ្លៃ _ការមួលបង្កាច់ និងការញុះញង់ ដែលយកប្រធានបទព្រំដែនមកបំភ្លៃមួលបង្កាច់ ញុះញង់ក្នុងចេតនា លាក់លាមដ៏អាក្រក់ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺយើងត្រូវអនុវត្តច្បាប់។ ការមួលបង្កាច់ ការបំភ្លែខុសពីការពិត ការញុះញង់វាមិនមែនជាសេរីភាពនៃការបញ្ចេញមតិ នៅក្នុងក្របខណ្ឌសង្គមប្រជាធិបតេយ្យនោះទេ គឺជាបទល្មើសជាក់ស្តែង។ អង្គភាពអ្នកនាំពាក្យ សូមគូសបញ្ជាក់ជូនជាថ្មីម្តងទៀត អំពីការប្តេជ្ញាចិត្តដ៏មុះមុតជាប្រវត្តិសាស្ត្រខ្មែរ ដោយឥតងាករេ នៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការពុះពា គ្រប់ឧបស័គ្គ ដើម្បីបន្តឆ្ពោះទៅសម្រេចឱ្យខាងតែបាននូវគោលដៅជាយុទ្ធសាស្រ្ត របស់ខ្លួន ក្នុងការកសាងបន្ទាត់ព្រំដែនកម្ពុជា ជាក់លាក់មួយ រវាងប្រទេសជាមិត្តជិតខាង ជាពិសេសជាមួយមិត្តវៀតណាម ឱ្យមានភាពច្បាស់លាស់ត្រឹមត្រូវ តាមផែនទីដែលគូសនិងបន្សល់ទុកដោយអាណាព្យាបាលបារាំងឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ស្រទាប់ជាន់ថ្នាក់ ក្នុងពេលបច្ចុប្បន្ន និងអនាគត៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print