ឡើងត្នោតជាង២០ឆ្នាំ ភ្លាត់ស្នៀតធ្លាក់មកដីសន្លប់ ចាំរថយន្តពេទ្យយូរពេកដឹកតាមរឺម៉កក្រឡាប់សន្លប់ពីរថ្ងៃអត់ទាន់ដឹងខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ដែលជាអ្នកជំនាញឡើងត្នោតប្រមាណជាង២០ឆ្នាំហើយនោះបានភ្លាត់ស្នៀតធ្លាក់ពីលើចុងត្នោតដែលមានកំពស់ជាង១០ម៉ែត្រ មកដីបណ្តាលឲ្យរងរបួសធ្ងន់សន្លប់បាត់ស្មារតីអត់ដឹងខ្លួន ហើយត្រូវបានដឹកតាមរឺម៉ក តែចៃដន្យក្រឡាប់រឺម៉កម្តងទៀត ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទិល្ងាចថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចវាលស្រែត្រពាំងឬសពាក់ ស្ថិតក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។

បុរសរងគ្រោះឈ្មោះ ថៃ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្រពន្ធនិងកូនចំនួន៤នាក់ បុរសរងគ្រោះមានជំនាញឡើងត្នោតនេះជាង២០ឆ្នាំមកហើយ ។

ក្រុមគ្រួសារបានអោយដឹងថា ក្នុងថ្ងៃកើតហេតុបានទៅចូលរួមក្នុងកម្មវិធីអាពាហ៍ពិពាហ៍ បងប្អូននៅឯស្រុកកំណើតពេលត្រឡប់មកដល់ផ្ទះវិញម៉ោង៤ ល្ងាចទៅហើយ ពេលនោះគេក៏បាន រែកបំពង់ដើរសំដៅទៅដើមត្នោតដូចធម្មតា ស្រាប់តែមួយសន្ទុះក្រោយមកមានគេប្រាប់ថាជនរគ្រោះបានធ្លាក់ពីលើចុងត្នោតភ្លាមនោះក៏មានការផ្អើលឆោឡោឡើង ។

ប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ក្នុងពេលកើតហេតុគាត់បានសម្លេងយ៉ាងខ្លាំងដូចត្នោតទុំធ្លាក់ ឮសូភីង​ ហើយពេលនោះគាត់សម្លឹងទៅលើចុងត្នោតដែលជនរងគ្រោះទើបនឹងឡើងអត់ឃើញជនរងគ្រោះ ដោយមានការសង្ស័យគាត់ក៏ដើរមកកាន់ដើមត្នោត ក៍ឃើញជនរងគ្រោះសន្លប់ស្តូកស្តឹងនៅក្រោមដើមត្នោតនិងមានឈាមហូរយ៉ាងខ្លាំងនិងបានស្រែកហៅអ្នកជិតខាងឲ្យមកជួយយកមកផ្ទះភ្លាមៗនោះដែរ ។

ពេលយកជនរងគ្រោះដល់ផ្ទះ សមត្ថកិច្ចបានហៅរថយន្តសាមុយរបស់មន្ទីរពេទ្យដើម្បីដឹកជនរងគ្រោះ ប៉ុន្តែដោយសារចាំរថយន្តពេទ្យជាង១ម៉ោងមិនឃើញ  ក្រុមគ្រួសារបានសម្រេចចិត្តដឹកជនរងគ្រោះតាមរ៉ឺម៉កយកទៅមន្ទីរពេទ្យខេត្ត  ប៉ុន្តែដៃដន្យអាក្រក់ រ៉ឺម៉កដែលដឹកជនរងគ្រោះបានចំងាយផ្លូវប្រមាណជាង១គីឡូម៉ែត្រក៍ក្រឡាប់ ហើយបណ្តាលឲ្យធ្លាក់ជនរងគ្រោះមួយលើកទៀត  លុះដល់មន្ទីរពេទ្យ ក្រោយពីគ្រូពេទ្យធ្វើការពិនិត្យរួច ឃើញថាជនរងគ្រោះ មានសភាពធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រនៅភ្នំពេញ។ រហូតមកដល់ពេលនេះជនដែលកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញនៅមិនទាន់បានធូស្បើយនៅឡើយទេ ហើយគ្រូពេទ្យកំពុងតាមដានស្ថានភាពជំងឺរបស់ជនរងគ្រោះ ៕

5ef2aab2-8c22-4238-8fc0-049408b053c2 (1)

59462581-85fb-4520-ac12-4eb7ab2a8203

c3cc0a7d-ad36-45e6-b7ba-71088da33dc4

f6fd28e3-32e1-49aa-9cb2-3e8a04190df7

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print