អភិបាលខណ្ឌច្បារអំពៅស្នើអោយគណៈបញ្ជាការឯកភាពសង្កាត់អនុវត្តគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព”

ចែករំលែក៖

ភ្នំពេញ៖ក្នុងគោលដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសអនុវត្តគោលនយោបាយ” ភូមិ-សង្កាត់ មានសុត្ថិភាព” អោយមានប្រសិទ្ធភាពនោះ  លោកអ៊ាង ស៊ីផាន  អភិបាលខណ្ឌនិងជា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានធ្វើការ ដាស់តឿនក្រើនរំលឹកសារជាថ្មីដល់លោក-លោកស្រី , នាយ-នាយរងប៉ុស្តិ៍ ទាំង៨ ត្រូវកំ ណត់អោយបានច្បាស់ចំនុចខ្មៅ របស់ក្រុមរកស៊ីចែកចាយ និងប្រើប្រាស់ថ្នាំញៀន បញ្ហាល្បែងស៊ីសង   ចំពោះ បញ្ហាសណ្តាប់ធ្នាប់សាធារណៈក៍ត្រូវបានលោកអភិបាលខណ្ឌ ធ្វើការណែនាំអោយគណៈបញ្ជាការឯកភាពសង្កាត់ត្រូវពិនិត្យឡើងវិញ… កុំចាំបាច់ថ្នាក់ ខណ្ឌចុះទៅរៀបចំ….ត្រូវភ្ញាក់រលឹកឡើងចុះរៀបចំដោយខ្លួនឯងទៅ…!

20160205_094309

ប្រសាសន៍ក្រើនរំលឹកដល់ គណៈបញ្ជាការឯកភាពសង្កាត់ អោយអនុវត្តគោលនយោបាយ”ភូមិ-សង្កាត់មានសុត្ថិ ភាព” អោយមានប្រសិទ្ធភាពនេះ  បានលើកឡើងនៅក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមវត្តមាន លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌនិងជា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ , លោកគិត សុផល មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,លោកអេម សារ៉ាវុធ អធិការនគរបាលខណ្ឌ , លោកណុប ផា អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក-លោកស្រី ជាចៅសង្កាត់ និងនាយ-នាយរងប៉ុស្តិ៍ទាំង៨ នៅក្នុងខណ្ឌច្បារអំពៅ ។

បន្ទាប់ពីស្តាប់ការលើក ឡើងគណៈបញ្ជាការសង្កាត់នីមួយៗ រួចមក លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈ អភិបាលខណ្ឌច្បារអំពៅបានថ្លែងដូច្នេះថា បញ្ហាគ្រឿងញៀន  បញ្ហាល្បែងស៊ីសង និងបញ្ហាសណ្តាប់ធ្នាប់ ត្រូវយកយកចិត្តទុកដាក់ធ្វើអោយបានស្រុះគ្នា ជាពិសេសគ្រឿងញៀនតែម្តង សូមគណៈបញ្ជាការឯកភាពសង្កាត់កំណត់ចំនុចខ្មៅរបស់ក្រុមជួញដូរ និងប្រើប្រាស់ថ្នាំញៀនអោយបាន ហើយរាយការណ៍មកគណៈបញ្ជាការឯកភាពខណ្ឌដើម្បីមានវិធានការបង្ក្រាប ។ ទោះជួបនូវការលំបាកក្នុងការបង្ក្រាបក៍ដោយ  ការងារនេះមិនអាចដកថយបានឡើយត្រូវតែធ្វើគ្រប់កន្លែងទាំង ។ ដោយឡែកបញ្ហា ល្បែងស៊ីសង និងទីតាំងបើកហ្គែមត្រូវតែពិនិត្យឡើងវិញដែរ   គណៈបញ្ជាការឯកភាព សង្កាត់ត្រូវចុះស្រង់ស្ថិតិអ្នកកត់ឆ្នោត  អ្នកលក់ឆ្នោតយួន ទីតាំបើកហ្គេមបាញ់ត្រី និងម្ចាស់ទីតាំងដែលលួចបើកល្បែងស៊ីសង  ត្រូវហៅអ្មក ទាំងនោះអោយមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាដាច់ខាត មិនអោយបើកតទៅ ទៀតទេ  បើនៅបំពានត្រូវចាប់ ខ្លួនបញ្ជូនទៅតុលាការ ។ បញ្ហានេះបណ្តែតបណ្តោយតទៅទៀតមិនបានទេ  អ្នកដែលទទួលរងនូវការរិះគន់គឺអាជ្ញាធរសង្កាត់-ខណ្ឌ តែម្តង ។

លោកអភិបាលខណ្ឌបានបន្តថា ចំពោះបញ្ហាសណ្តាប់ធ្នាប់សាធារណៈក៍ត្រូវតែពិនិត្យឡើងវិញផងដែរ   កុំចាំបាច់ ថ្នាក់ខណ្ឌចុះទៅរៀបចំ អោយ….គណៈបញ្ជាការសង្កាត់ត្រូវចុះទៅរៀបចំដោយខ្លួនឯង….កុំស្ពឹកស្រពន់ពេក….ត្រូវគិតឡើងវិញ…ជាពិសេស នៅផ្សារព្រែកឯងដាក់លក់ចង់ដល់កណ្តាលផ្លូវហើយ  ដោយឡែកនៅសង្កាត់ច្បារអំពៅទី១ , ច្បារអំពៅទី២ ចិញ្ចើមផ្លូវស្ទើរគ្រប់ផ្លូវក្លាយជាកន្លែងលក់ដូរអស់ហើយ  ដូចជានៅជុំវិញមន្ទីរពេទ្យបង្អែកជាដើម ដាក់លក់រកផ្លូវដើរ ស្ទើរមិនបាន… ខាងណាជាអ្នកអនុញ្ញាត…?  ។  បញ្ហាធ្វើអោយបាត់បង់សណ្តាប់ធ្នាប់សាធារណៈនេះសូមអស់លោកចៅសង្កាត់ត្រូវពិនិត្យឡើងវិញ និងរកវិធានការដោះ ស្រាយបន្ទាន់តាមដែលអាចធ្វើទៅបាន ឈប់បណ្តោយតទៅទៀត ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកអភិបាលខណ្ឌបានសង្កត់ធ្ងន់ទៅលើ ការអនុវត្តគោលនយោបាយ” ភូមិ-សង្កាត់ មានសុវត្ថិភាព” ដោយស្នើយ៉ាងទទូចសុំអោយគណៈបញ្ជាការឯកភាពសង្កាត់-ខណ្ឌ  ត្រូវរួមគ្នាអនុវត្ត អោយទទួលបានជោគជ័យ ពោលគឺរួមចិត្ត  រួមគិត និងរួមគ្នាអនុវត្ត ប្រកបដោយឆន្ទះ និងមនសិការ បម្រើជាតិ និងប្រជាពលរដ្ឋពិតប្រាកដ ៕

20160205_094648

20160205_095206

20160205_095219

20160205_095158

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print