សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើស្ទឹងត្រែងអសម្មភាពបង្រ្កាបឈើជាច្រើនពាន់ដុំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ឈើជាច្រើនដុំនៅតែមានលាក់ទុកបំរុងដឹកចេញទៅលក់តែអកុសល់ត្រូវបានគេប្រទះឃើញហើយក៍បានរាយការណ៍ទៅជំនាញទាន់ពេលដើម្បីចុះមកបង្រ្កាប។

លោក តាន់ ថារ៉ា ជាមន្ត្រីរដ្ឋបាលព្រៃឈើស្រុកសៀមប៉ាងសហការជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃទី២២ទៅដល់ថ្ងៃទី​២៤ខែមករាកន្លងទៅនេះបានរុករកនៅពេលដែលប្រជាពលរដ្ឋរាយការណ៍មកក៍ប្រទះឃើញឈើចំនួន៤៣ដុំនៅចំណុចភូមិសាម៉ក្រៅ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

ខណៈពេលនោះដែរក៏មានប្រជាពរដ្ឋបានរាយការណ៍បន្ទាន់មួយកន្លែងផ្សេងទៀតលោកក៏ប្រញាប់ប្រញាល់ត្រឡប់ក្រោយបានទៅដល់ចំណុចអូតាងៅស្ថិតនៅក្នុងឃុំសន្តិភាព ក៍បានឃើញមានគំនរឈើចំនួនជាង១០០០ដុំដែលដឹងថាម្ចាស់ឈើ ឈ្មោះ​ ភារុំ នឹងឈ្មោះ ហ៊ូ ជាឈ្មួញរកស៊ីដុះស្លែក្នុងដែនដីព្រៃឧទ្យានជាតិវិរះជ័យ ដែលជាជំរកសត្វព្រៃផងដែរ ។

ក្រោយមកបែជាឃើញអ្នកដឹកឈើបួនដុំដែលមានមុខកាត់៦០នឹង៧០ឃ្លុំប្រវែងជាង២ម៉ែត្រ​ក្នុងចំនួន៤៣ដុំ កុំពុងដឹក​ជំលៀសចេញទទួលម្ចាស់ឈើឈ្មោះរឹតដឹងទាន់ប្តឹងទៅអធិការដ្ឋាននគរបាលស្រុកសហការជាមួយមេព្រៃចុះបង្ក្រាបភ្លាមៗបច្ចុប្បន្នឈើក្នុងចំណោម៤៣ដុំគឺបង្រ្កាបបាន៤ដុំប៉ុណ្ណោះឈើដែលនៅសល់ពួកឈ្មួញបានរំដោះបាត់អស់ហើយដោយគ្មាននណាដឹងម្នាក់ឡើយ ។

ចំណែកឈើដែលជាង១០០០ដុំនៅពុំទាន់ចំណាត់ការនៅឡើយនោះទេរហូតដល់ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៦នេះ ប្រហែលជាមេឈ្មួញទាំងនោះ ចចារជាមួយក្រុមសមត្ថកិច្ចត្រូវរ៉ូវគ្នាអស់ហើយទេដឹងទើបមិនចំណាត់ការនៅឡើយករណីរឿងនេះ ។

យើងខ្ញុំជាអ្នកសារព័ត៌មានរងចាំមើលថាតើសមត្ថកិច្ចចាត់វិធានការបែបណាដែរឬក៍ចង់ប្រឆាំងបទបញ្ជារបស់ប្រមុខរាជរដ្ឋា​ភិបាលដែលបានដាក់ចុះកាលពីកន្លងទៅថ្មីៗនេះ ៕

851333923_90981

851335849_91239

...

ដោយ៖ វុទ្ធឦសាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print