ថៃអាចប្រឈមវិបត្តិនយោបាយជាទ្រង់ទ្រាយធំ ពាក់ព័ន្ធបាតុកម្មពីក្រុមយុវជន

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ​ចាន់អូចា​បានព្រមានចាត់វិធានការទៅលើក្រុមបាតុករ ដោយចោទប្រកាន់ក្រុមបាតុករកំពុងតែ បំបែកបំបាក់សង្គម​ និងបង្កឲ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរ។
នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា «ប្រសិនបើអ្នកទាំងអស់គ្នា បន្តសកម្មភាពបំបែកបំបាក់បែបនេះ ប្រទេសជាតិនឹងដួលរលំជាមិនខាន​ ប្រទេសជាតិនឹងធ្លាក់ក្នុងសមុទ្រភ្លើង នៃអំពើហិង្សា »។
បច្ចុប្បន្នថៃប្រឈមនឹងរលកបាតុកម្មជាពិក្រុមបញ្ញវន្ត សិស្សនិស្សិត ប្រមាណ​ជាង​១០ពាន់នាក់ អំពាវនាវឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា លាលែងចេញពីតំណែង និង កែទម្រង់រដ្ឋធម្មនុញ្ញ បោះឆ្នោតជាថ្មី។ កន្លងមក លោកប្រយុទ្ធ បានលើកឡើងថា ការទាមទាររបស់ក្រុមបាតុករមិនអាចបំពេញតាមបានឡើយ។
កាលពីថ្ងៃទី ២៦ខែសីហាកន្លងមកកម្លាំងប៉ូលិសថៃចាប់មេដឹកនាំក្រុមយុវជនសេរី​ដឹកនាំបាតុកម្ម គឺលោកTattep Ruangprapaikitseree និង Panumas Singprom ។ សកម្មភាពខាងលើ​នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង​ ហើយក្រុមយុវជនថៃ​បានប្រកាសថានឹងធ្វើមហាបាតុកម្មនៅថ្ងៃទី​១៩​ខែកញ្ញា ជាពេលវេលាដែលអតីតនាយករដ្ឋមន្ត្រីថៃ លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវកម្លាំងទាហានថៃធ្វើរដ្ឋប្រហារ​​នៅថ្ងៃទី​១៩ខែកញ្ញាឆ្នាំ​២០០៦ បង្ខំឲ្យលោកថាក់ស៊ីនត្រូវភៀសខ្លួននយោបាយទៅក្រៅប្រទេសរហូតមកទល់ពេលនេះ៕ ដោយ៖ធីរីណា

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print