ភ្នំពេញ ៖ ក្រុមក្មេងទំនើងដែលកែច្នៃបំពង់ស៊ីម៉ាំងបង្កឱ្យឮសំឡេងខ្លាំងៗប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់នោះត្រូវកម្លាំងជំនាញនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វើការឃាត់ខ្លួនយកមកអប់រំហើយនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុតដល់ជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ឱ្យមានវិធានការចំពោះក្មេងទំនើងដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងឮខ្លាំងរំខានដល់ពលរដ្ឋ ។ ជាវិធានការៈ
១-ត្រូវឱ្យដោះបំពង់ស៊ីម៉ាំងកែច្នៃដូរដាក់ធម្មតាវិញ
២-ត្រូវមានកញ្ចក់ ពាក់មួកសុវត្ថិភាព និងស្លាកលេខត្រឹមត្រូវ
៣-ធ្វើកិច្ចសន្យាអប់រំហៅអាណាព្យាបាលមកធានាអប់រំបន្ថែម នេះជាសារអប់រំរបស់អធិការខណ្ឌ ។
៤-ក្នុងករណីដែលនៅតែបន្តប្រព្រឹត្តបទល្មើសទៀត នឹងត្រូវចាត់ការតាមនីតិវិធីច្បាប់។
ក្រោយពេលសម្ថកិច្ចធ្វើការអប់រំ និងផាកពិន័យរួចទើបសម្ថកិច្ចប្រគល់ម៉ូតូឲ្យយកត្រឡប់ទៅវិញ៕
ដោយ៖ ចន្ទ លីហ្សា