ទីតាំងអគាររដ្ឋសភា និងផ្នែកមួយនៃអគាររដ្ឋាភិបាលកណ្តាលនៅទីក្រុងសេអ៊ូលត្រូវបានបិទជាបណ្តោះអាសន្នបន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំងពីរខាងលើ ។
កាល់ពីថ្ងៃទី២៦ ខែសីហា អ្នកសារព័ត៌មានខាងថតរូបម្នាក់ត្រូវបានបញ្ជូនមកបំពេញការងារថតរូបនៅក្នុងកិច្ចប្រជុំមួយ។ អ្នកសារព័ត៌មានខាងថតរូបស្ថិតនៅក្នុងការតាមដានសុខាភិបាល ដោយសារតែបានជួបជាមួយអ្នកស្គាល់ និងហូបបាយពេលយប់ជាមួយគ្នា កាលពីថ្ងៃទី២២ខែសីហាហើយអ្នកនោះធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។
នៅក្នុងទីតាំងអគាររដ្ឋសភាមានមនុស្ស៥០នាក់ ក្នុងនោះមានសមាជិកជាន់ខ្ពស់១៤រូបមកពីគណបក្សប្រជាធិបតេយ្យ ក៏ធ្លាប់បានជួបជាមួយអ្នកសារព័ត៌មានរូបថតខាងលើដែរ ហើយត្រូវកាត់ផ្តាច់ដោយខ្លួនឯងដើម្បីធ្វើតេស្ត។
នៅពេលនេះដែរបណ្តាតំណាងរាស្ត្រ បានជួបប្រជុំជាបន្ទាន់ហើយបិទទ្វារជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៧ខែសីហាតទៅ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងនិងជាប្រធានគណបក្សប្រជាធិបតេយ្យលោក Lee Hae-chan ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំខាងលើដែរ។ ក្រោយពីដឹងថា អ្នកសារព័ត៌មានម្នាក់បានឆ្លងកូវីដ-១៩ហើយ អ្នកសារព័ត៌មានផ្សេងទៀតក៏បានធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរបស់ខ្លួនផងដែរ។
ចំណែកនៅក្នុងអគាររដ្ឋាភិបាលទីក្រុងសេអ៊ូល ក៏មានបុគ្គលិកសន្តិសុខម្នាក់ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩ បង្ខំឲ្យអគារទាំងមូលត្រូវបិទទ្វារ។
នៅថ្ងៃទៅ២៧ខែសីហា មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លង កូរ៉េខាងត្បូងបានប្រកាសថាមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន៤៤១នាក់ ក្នុងនោះមាន៤៣៤នាក់នៅក្នុងសហគមន៍ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែមីនាមកទល់ពេលនេះ។ បច្ចុប្បន្ន កូរ៉េខាងត្បូង មានករណីឆ្លងកូវីដ-១៩សរុប១៨.៧០៦នាក់ និង៣១៣នាក់ស្លាប់ ៕