នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបើករថយន្តស៊េរីទំនេីបបុកដើមឈើបាក់សង្កត់កន្លែងលក់មីឆា​ និងម៉ូតូរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក Range Rover មួយគ្រឿងដែលបេីកបរដោយនារីម្នាក់​ដោយសង្ស័យតែស្រវឹងស្រា​ បានបេីកបរក្នុងល្បឿនលឿន​ ក៏រេចង្កូតទៅបុកនឹងដើមឈើបាក់អស់២ដើម និងសង្កត់លេីរទេះលក់មីឆាបណ្ដាលឲ្យខ្ទេចខ្ទី ព្រមទាំងម៉ូតូធូដេរងការខូចខាតផងដែរ​ ។
​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២០​ នៅក្បែរស្តុបអាងទឹក​ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក Range Rover មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2BD-1106 ដែលបើកបរដោយនារីរូបស្រស់ម្នាក់​ សង្ស័យតែស្រវឹងស្រាខ្លាំង​ ធ្វេីដំណេីរចេញពីស្តុបអាងទឹក​ ទិសដៅពីកើតទៅលិច​ លុះមកដល់ត្រង់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកដើមឈើបាក់អស់២ដេីម​ និងម៉ូតូធូដេមួយគ្រឿង​ ក្នុងនោះដេីមឈេីក៏បានបាក់សង្កត់លេីរទេះលក់មីឆារងការខូចខាតយ៉ាងដំណំផងដែរ​ ។ ចំណែករថយន្តបង្កបានរងការខូចខាតជាច្រេីនកន្លែង​ តែមិនធ្វេីឲ្យអ្នកបេីកបរនិងអ្នករួមដំណេីររងរបួសនោះឡេីយ​ ។
​    ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមច្បាប់​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ
       


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print