ឈរច្រៀកឈើដាច់ឈើបុកត្រូវបំពង់កស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពេលដែជនរងគ្រោះរូបនេះបានយកឈើទៅអារនិងរណារយន្ត ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈ្មោះអ៊ុន ចាន់សុភ័ស្ស ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានយកឈើមួយដុំទៅដាក់អារនៅលើតុអារដែលអារដោយម៉ាស៊ីន។ ពេលកំពុងតែអារក៏ដាច់ចម្រៀកឈើមួយចំណែកបុកចំបំពង់ក បណ្តាលឲ្យជនរងគ្រោះរងរបួសហូរឈាមពេញខ្លួន។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកបណ្តាលឲ្យជនរងគ្រោះស្លាប់តែម្តង ៕ដោយ ៖ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print