នាយឧត្តមសេនីយ៍ នាង ផាត ត្រូវបានតែងតាំងជា ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ

ចែករំលែក៖

ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសេចក្តីសម្រេច ស្តីពីការតែងតាំងប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។ ក្នុងនោះតែងតាំងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ ។
នាយឧត្តមសេនីយ៍ នាង ផាត មានភារកិច្ចរៀបចំទម្រង់បែបបទគណៈកម្មាធិការ ជ្រើសរើស និងតែងតាំងសមាសភាពសមាគមមិត្តភាពកម្ពុជា-ឡាវ ។
គណៈអចិន្ត្រៃយ៍ក្រុមប្រឹក្សាជាតិរណសិរ្ស អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិរណសិរ្ស នាយកខុទ្ទកាល័យ អង្គភាពពាក់ព័ន្ធ និងសាមីខ្លួន ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print