លោក ឯម ច័ន្ទមករា ៖ សង្គមស៊ីវិលនៅតែជាដៃគូល្អជាមួយសេនាធិការរាជរដ្ឋាភិបាលដែលទទួលបន្ទុកវិស័យពិការភាពនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានបង្ហាញឆន្ទៈស្វាគមន៍វត្តមានរបស់សង្គមស៊ីវិលធ្វើជាដៃគូល្អរួមគ្នាលើកកម្ពស់សិទ្ធិជនមានពិការភាពឱ្យកាន់តែរីកចម្រើនថែមទៀត។ ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែលលោកអគ្គលេខាធិការទទួលជួបលោកស្រី ម៉ាក់ ម៉ូលីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ទទួកភ្ញៀវភោជនីយដ្ឋាន ឌឹដ្រាម រាជធានីភ្នំពេញ។

លោក ឯម ច័ន្ទមករា បន្តទៀតថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវការដៃគូសហការណ៍ដែលមានតម្លាភាព រួមគ្នាអនុវត្តសកម្មភាពដើម្បីជនមានពិការភាពទទួលបានផលប្រយោជន៍ជាក់លាក់និងមានប្រសិទ្ធភាព។ អគ្គលេខាធិការរូបនេះបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះបញ្ហាជនមានពិការភាពត្រូវបានដោះស្រាយជាជំហ៊ាននិងមានសក្តិសិទ្ធភាព ជាក់ស្តែងការរើសអើសរបស់សង្គមមកលើកជនមានពិការភាពត្រូវបានផ្លាស់ប្តូរទាំងឥរិយាបទ និងអាកប្បកិរិយា។

លោក ឯម ច័ន្ទមករា ក្នុងឋានៈជាអ្នកការពារផលប្រយោជន៍របស់ជនមានពិការភាព បានផ្តល់អនុសាសន៍ដល់តំណាងអង្គការជនពិការកម្ពុជាចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ២០១៩-២០២៣ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្នុងទិសដៅរួមធ្វើឱ្យស្ថានភាពជនមានពិការភាពកម្ពុជាមានការប្រែប្រួលទាំងកម្រិតជីវភាពរស់នៅ ឱកាសការងារ ព្រមទាំងការចូលរួមក្នុងសង្គមស្មើសិទ្ធិជាមួយជនមិនមានពិការភាព។

នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជាលោកស្រី ម៉ាក់ ម៉ូលីកា បានថ្លែងអំណរគុណដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការដែលបានផ្តល់កិច្ចសហប្រតិបត្តិការណ៍នាពេលកន្លងមក និងបានស្នើសុំការគាំទ្រពីអគ្គខាធិការដ្ឋានសម្រាប់ការអនុវត្តសកម្មភាពបន្តរបស់អង្គការជនពិការកម្ពុជា៕ ដោយ៖ សិលា

     

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print