បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងខណៈបើកម៉ូតូសណ្ដោងរ៉ឺម៉កបុកកន្ទុយរថយន្តសណ្តោងកុងតឺន័រ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កទៅបុកកន្ទុយរថយន្តសណ្តោងកុងតឺន័រចតនៅចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ០៩យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ខាងមុខផ្សារមនោរម្យ ក្នុងភូមិអង្កែវ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រស់ មិត អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករ៉ឺម៉កដឹកដែក នៅក្រុមហ៊ុនមួយកន្លែងម្តុំរង្វង់មូលចោមចៅ ស្នាក់នៅកន្លែងធ្វើការ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉ក មិនមានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ។ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកកន្ទុយរថយន្តសណ្តោងកុងតឺន័រ ម៉ាក HINO ក្បាលពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0754 ចតនចញ្ចើមផ្លូវ ស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកម៉ូតូបែកមុខស្លាប់ភ្លាមៗនៅនឹងកន្លែង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print