ដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលអប់រំ សម្រាប់វិទ្យាល័យ ១០ មករា ១៩៧៩

ចែករំលែក៖

ខេត្តសៀមរាប៖ ពិធីចុះហត្ថលេខា ការដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលអប់រំ សម្រាប់វិទ្យាល័យ ១០មករា ១៩៧៩ បានប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ដោយមានការអញ្ជើញចូលរួមដោយប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា និងអគ្គនាយករងក្រុមហ៊ុន វៀតធេល ខេមបូឌា ព្រមទាំងចូលរួមដោយគណៈគ្រប់គ្រងវិទ្យាល័យសេរីភាព គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យ ១០ មករា ១៩៧៩ ប្រមាណជាងមួយរយនាក់។

ប្រព័ន្ធឌីជីថលអប់រំដែលគ្រោងដាក់ឱ្យដំណើរការនៅវិទ្យាល័យនេះ រួមមានការបំពាក់អ៊ីនធឺណិតល្បឿនលឿន និងប្រព័ន្ធព័ត៌មានសាលារៀន ដែលមានមុខងារគ្រប់គ្រងទិន្នន័យសិស្ស ទិន្នន័យគ្រូ តាមដានការសិក្សារបស់សិស្ស ផ្ដល់ព័ត៌មានសម្រាប់អ្នកអាណាព្យាបាលសិស្ស និងមុខងារផ្សេងៗជាច្រើនទៀត។ ប្រព័ន្ធនេះនឹងជួយសម្រួលការងារយ៉ាងច្រើនរបស់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ក្នុងការគ្រប់គ្រងគ្រូ និងសិស្ស ព្រមទាំងកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់ក្រដាសដែលជាបរិបទការងារបែបបុរាណ និងប៉ះពាល់ដល់បរិស្ថាន។

នៅក្នុងពិធីនេះ ក៏មានការធ្វើបទបង្ហាញអំពីប្រព័ន្ធដោយតំណាងក្រុមហ៊ុន មិត្តហ្វូន ជូនដល់គណៈអធិបតី និងអ្នកចូលរួមទាំងអស់ដើម្បីស្វែងយល់អំពីសារប្រយោជន៍របស់ប្រព័ន្ធ។ ថ្លែងនៅក្នុងពិធីនេះ លោកប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តដល់គណៈគ្រប់គ្រងវិទ្យាល័យ និងលោកគ្រូអ្នកគ្រូឱ្យខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម ដោយយកការយកឱកាសនៃវិបត្តិកូវីត-១៩នេះ ប្រែក្លាយជាពេលវេលាសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន និងប្រែក្លាយឱ្យវិស័យអប់រំសាធារណៈនៅកម្ពុជាមានសន្ទុះឈានឡើង។ដោយឡែកលោកអគ្គនាយករងក្រុមហ៊ុនមិត្តហ្វូនប្រចាំនៅកម្ពុជា លោក Bui Minh Binh ក៏បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាដែលបានជ្រើសរើសក្រុមហ៊ុនជាដៃគូសហការក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធនេះ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print