ព្រះករុណា​ ព្រះមហាក្សត្រ​ ផ្ញើសារលិខិតឆ្លេីយតបចំពោះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចែករំលែក៖

ភ្នំពេញ៖ ព្រះករុណា​ ព្រះមហាក្សត្រ​ ផ្ញើសារលិខិតឆ្លេីយតបចំពោះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយនូវ​សារលិខិតថ្លែងអំណរព្រះរាជគុណព្រះអង្គដែលបានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១.០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២០។

បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសារលិខិតថ្លែងអំណរព្រះរាជគុណរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានទូលថ្វាយព្រះអង្គ អំពីការទទួលបាននូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា​ ឆ្នាំ២០២០​រួចមក​ ព្រះអង្គបានផ្ញើព្រះរាជសារលិខិតឆ្លេីយតបចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលព្រះរាជសារលិខិតនោះមានខ្លឹមសារថា​ «​ ខ្ញុំបានទទួលរួចហេីយ​នូវសារលិខិតរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចុះថ្ងៃទី​ ២៧​ ខែសីហា​ ឆ្នាំ២០២០​ អំពីការទទួលព្រះរាជទ្រព្យចំនួន​ ១.០០០ដុល្លារ​ សម្រាប់ឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់​កាកបាទក្រហមកម្ពុជា​ ប្រចាំខែសីហា​ ឆ្នាំ២០២០។

ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត​ និងសូមជូនពរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ថ្នាក់ដឹកនាំ​ សមាជិក​ សមាជិកា​ មន្ត្រី​ ព្រមទាំងបុគ្គលិកទាំងអស់​ នៃ​កាកបាទក្រហមកម្ពុជា​ បានប្រកបតែនឹងព្រះពុទ្ធពរគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ​។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារលិខិតឆ្លេីយតបរបស់​ ព្រះករុណា ព្រះមហាក្សត្រ ផ្ញើជូន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print