ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ផ្ញើសារលិខិតឆ្លេីយតបចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណព្រះអង្គដែលបានប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១.០០០ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២០។
បន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសារលិខិតថ្លែងអំណរព្រះរាជគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានទូលថ្វាយព្រះអង្គ អំពីការទទួលបាននូវព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែសីហា ឆ្នាំ២០២០រួចមក ព្រះអង្គបានផ្ញើព្រះរាជសារលិខិតឆ្លេីយតបចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលព្រះរាជសារលិខិតនោះមានខ្លឹមសារថា « ខ្ញុំបានទទួលរួចហេីយនូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ អំពីការទទួលព្រះរាជទ្រព្យចំនួន ១.០០០ដុល្លារ សម្រាប់ឧបត្ថម្ភដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រចាំខែសីហា ឆ្នាំ២០២០។
ខ្ញុំសូមសម្តែងនូវអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត និងសូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី ព្រមទាំងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារលិខិតឆ្លេីយតបរបស់ ព្រះករុណា ព្រះមហាក្សត្រ ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖
ដោយ៖ សុខ ខេមរា