បើកបរគោយន្តកន្ត្រៃដឹកធ្យូងរេចង្កូតធ្លាក់ស្នាមភ្លោះរបួសធ្ងន់ក្រោយមកស្លាប់

ចែករំលែក៖

ខេត្តប៉ៃ លិន÷ បុរសម្នាក់បានរងរបួសធ្ងន់
ក្រោយស្លាប់ ខណៈពេលដែល
បុរសរូបនោះបើកបរគោយន្តកន្ត្រៃដឹកធ្យូងភូមិ កំពុងបើកបរគោយន្តកន្ត្រៃស្រាប់
តែរេចង្កូតធ្លាក់ចូលស្នាមភ្លោះបណ្ដាលឲ្យគោយន្តកិនតែម្តង។

បើតាមសមត្តកិច្ចនគរបាលជំនាញស្រុកសាលាក្រៅបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២០ ករណីនេះស្ថិតនៅចំណុចផ្លូវកោង ក្នុងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន។

សមត្តកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ទួន សុភ័ស្ស អាយុ ៣៥ ឆ្នាំ ភេទប្រុស រស់នៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់ក្រោយពេលបញ្ជូនទៅមណ្ឌលសុខភាពភ្នំព្រាលបានស្លាប់។

មូលហេតុនៃការគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកគោយន្តកន្រ្តៃបើកបរដោយខ្វះការប្រុងប្រយ័ត្នបណ្តាលអោយធ្លាក់ចូលស្នាមភ្លោះបណ្តាលអោយគោយន្តកិនពីលើបណ្តាលរងរបួសធ្ងន់ ក្រោយពេលបញ្ជូនទៅមណ្ឌលសុខភាពភ្នំព្រាលស្លាប់។

សមត្តកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅបន្តទៀតថា ចំណែកឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះភូមិផ្ទះស្បូវ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print