អន្តរជាតិ៖ ដោយសារតែព្រុះក៏កំណាចបំផុតមួយឈ្មោះហឺរិខិនឡូរ៉ា (Hurricane Laura) បានវាយប្រហារលើរដ្ឋភាគខាងត្បូងអាមេរិកបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ នៅក្នុងរដ្ឋល្វីស្យាណា (Louisiana) ខណៈដើមឈើរលំសង្កត់ ។
ការវាយប្រហារព្យុះហឺរិខិន ឡូរ៉ា នៅតំបន់ឆ្នេរនៃរដ្ឋ Louisiana កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២០ (ម៉ោងក្នុងតំបន់) ក្រោមឥទ្ធិពលព្យុះប្រភេទទី៤ ជាមួយកម្លាំងខ្យល់បក់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ បច្ចុប្បន្នព្យុះមួយនេះ កំពុងបំប្លែងខ្លួនទៅជាព្យុះត្រូពិចហើយបន្តដំណើរទៅកាន់រដ្ឋ អាកាន់សាស់ (Arkansas)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៨ខែសីហា ឆ្នាំ២០២០។
ទោះជាយ៉ាងណាក្ដី ការវាយប្រហារដោយព្យុះហឺរិខិននេះ បានបំផ្លិចបំផ្លាញនៅមានកម្រិតស្រាលជាងការរំពឹងទុក ខណៈអាជ្ញាធរកំពុងបន្តស្វែងរកជនរងគ្រោះបន្ថែម និងស្ដារថាមពលអគ្គិសនីឡើងវិញ ព្រមទាំងផ្ដល់ជំនួយនានាដល់ប្រជាជនរងផលប៉ះពាល់៕ដោយ៖ស តារា